ភ្លើង​ឆេះ​ព្រៃ​វាយប្រហារ​លើ​តំបន់ភ្នំ Verdugo នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា

សារព័ត៌មាន​ Cambodia News/

កាលីហ្វ័រ​ញ៉ា (០៤ កញ្ញា ២០១៧) ៖ អភិបាលរដ្ឋ​កាលីហ្វ័រ​ញ៉ា លោក Edmund G. Brown Jr បាន​និយាយថា ភ្លើង​ឆេះ​ព្រៃ La Tuna fire បាននិងកំពុង​វាយប្រហារ​លើ​តំបន់ Verdugo ក្នុង​តំបន់ Los Angeles County តាំងតែ​ពីថ្ងៃ​ទី​០១ ខែកញ្ញា មកម្ល៉េះ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) ហើយ​បាន​បំផ្លាញ​ព្រៃឈើ​រាប់រយ​ហិកតា​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅ​ព្រឹក​នេះ​។​

​លោក Brown បាន​លើកឡើងថា «​ភ្លើង​ឆេះ​ព្រៃ La Tuna fire បានចាប់ផ្ដើម​ឆាបឆេះ​ក្នុង​តំបន់ Los Angeles County តាំងតែ​ពីថ្ងៃ​ទី​០១ ខែកញ្ញា មកម្ល៉េះ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) ហើយ​វា​បាន​ឆាបឆេះ​យ៉ាង​រហ័ស ព្រមទាំង​បាន​បំផ្លាញ​ព្រៃឈើ​រាប់រយ​ហិកតា​… ដូច្នេះ​ខ្ញុំ​សម្រេចចិត្ត​ដាក់​តំបន់​នេះ ក្នុង​ភាព​ប្រកាស​ភាពអាសន្ន​»​។ លោក​បញ្ជាក់​ផងដែរ​ថា ភ្លើង​ឆេះ​ព្រៃ​នេះ​កំពុង​រីក​រាលដាល​ទៅ​តំបន់​ក្បែរផ្លូវ​មួយចំនួន រីឯ​សីតុណ្ហភាព​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​។​

​ជាមួយគ្នានេះ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ១,០០០​នាក់ បាន​ចូលរួម​ពន្លត់ភ្លើង​ឆេះ​ព្រៃ La Tuna fire ដែល​បាន​បំផ្លាញ​ព្រៃឈើ​លើ​ផ្ទៃដី​ជាង ៥,៨៩៥​ហិកតា ក្នុង​តំបន់ Los Angeles County​។ ទោះបីយ៉ាងណា​រហូតមក​ទល់​ពេលនេះ ពុំមាន​សេចក្តីរាយការណ៍ អំពី​មនុស្ស​ស្លាប់ ឬក៏​រងរបួស​នៅឡើយ​ទេ​៕

5

Related Articles

Back to top button
Close
Close