ភ្លៀង​លាយ​ខ្យល់​កធ្វើ​ឲ្យ​រលំ​ផ្ទះ​ ១២​ខ្នង​ ​នៅ​ស្រុក​ស្អាង​

Cambodia News

ខេត្តកណ្តាល៖ កាលពី​រសៀល​ថ្ងៃទី​៥ ឧសភា​ ស្ថិតនៅ​ក្នុងឃុំ រកាខ្ពស់ និងឃុំស្វាយប្រទាល់ ស្រុក​ស្អាង ខេត្តកណ្តាល​ យ៉ាង​ហោច​ណាស់ ​ផ្ទះប្រជាពលរដ្ឋ ១២ខ្នង បាន​បាក់រលំ និងប៉ើ​ងដំបូល៦ខ្នង ​ ដោយសារភ្លៀង​មួយ​មេ​យ៉ាង​ធំ​លាយ​ឡំ​នឹង​ខ្យល់​កន្ត្រាក់។​​

ផ្ចះប្រជាពលរដ្ឋ១២ខ្នង និងប៉ើង ដំបូល៦ខ្នង ឃុំ រកាខ្ពស់ និងឃុំស្វាយប្រទាល់ ស្រុកស្អាង ខេត្តកណ្តាល។
ផ្ចះប្រជាពលរដ្ឋ១២ខ្នង និងប៉ើង ដំបូល៦ខ្នង ឃុំ រកាខ្ពស់ និងឃុំស្វាយប្រទាល់ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា  នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៣ មាន​ភ្លៀង​ធ្លា​ក់មួយ​មេ​យ៉ាង​ធំ​លាយ​ឡំ​នឹង​ខ្យល់​កន្ត្រាក់​បក់​​បោក​ យ៉ាងខ្លាំង​ទៅ​លើ​ឃុំ​ចំនួន​២ គឺ​ឃុំ​រកា​ខ្ពស់ និង​ឃុំ​ស្វាយ​ប្រទាល ក្នុង​ស្រុក​ស្អាង បានធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន១២ខ្នង រង​ការខូចខាត ដោយ​ខ្លះ​ប៉ើង​ដំបូល និង​ខ្លះទៀត​ដួល​រៀប​ដល់​ដី។

មន្ត្រីនគរបាល​ខាងលើ​បាន​បន្តថា គ្រោះ​ធម្មជាតិ​នេះ​បាន​បណ្តាល​ឲ្យ​រលំ​ផ្ទះ​ចំនួន​៤​ខ្នង ដែល​មាន​ទំហំ​៤​ម៉ែត្រ គុណ​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី នៅ​ឃុំ​រកា​ខ្ពស់​រង​ការខូចខាត​ដួលរលំ និង​៨​ខ្នង​ទៀត​នៅ​ឃុំ​ស្វាយ​ប្រទាល​រង​ការ​ខូចខាត ដួល​រលំ​២​ខ្នង និង​៦​ខ្នង​ទៀត​ប៉ើង​ដំបូល។

មន្ត្រី​នគរបាល​បាន​បន្តទៀតថា ក្រៅ​ពី​រលំ​ផ្ទះ និង​របើក​ដំបូលផ្ទះ​នេះ​បានធ្វើ​ឲ្យ​សម្ភារៈប្រើប្រាស់​មួយចំនួន​រង​ ការខូចខាត តែ​មិន​បណ្តាល​ឲ្យ​ធ្ងន់ធ្ងរ​អ្វី​នោះទេ និង​មិនមាន​មនុ​ស្សណា​ម្នាក់​រងរបួស ឬ​ស្លាប់បាត់​បង់ជីវិត​ឡើយ ៕

Related Articles

Back to top button
Close
Close