រយៈ​ពេល ​៣ថ្ងៃ​នៃ​បុណ្យ​អុំ​ទូក ​ស្លាប់​ ២០​នាក់ ​របួស​៦៣​នាក់​

ភ្នំ​ពេញ​៖ អំឡុង​ព្រះរាជពិធីបុណ្យ អុំទូក​ អកអំបុក សំពះព្រះ​ខែ រយៈពេល​៣ថ្ងៃ​ ពី​ថ្ងៃទី​១៦-១៨ វិច្ឆិកា យ៉ា​ង​ហោ​ច​ណាស់​​បាន​ធ្វើ​ឲ្យ​មនុស្ស ​២០នាក់​ស្លាប់ និង​៦៣នាក់​រងរបួស ដោយគ្រោះ​ថ្នាក់​ចរាចរណ៏​ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពីក្រុមមន្ត្រីនគរបាល ​។​

Hong-0335នាព្រឹកថ្ងៃទី​១៩ វិច្ឆិកា នេះ ប្រធាន​នាយក​ដ្ឋាន ​សណ្ដាប់ធ្នាប់ ​នៃ​ក្រសួង​មហាផ្ទៃ​ លោក​ ហ៊ឹម យ៉ាន បាន​ថ្លែងឲ្យ​ដឹងថា​ រយៈពេល​៣ ថ្ងៃ នៃ​ពិធីបុណ្យ​អុំ​ទូក​ បានធ្វើ​ឲ្យពល​រដ្ឋ​២០​នាក់​ស្លាប់ និង​៦៣ នាក់​ទៀត រងរបួស​ដោ​យ​គ្រោះ​​​​ថ្នាក់​ចរាចរណ៏ ។

លោកបន្ត​ថា ចំ​នួន​​អ្នក​ស្លាប់​បាន​កើន​ឡើ​ង​២​នាក់ បើប្រៀប​ធៀប​ រយៈពេល​ដូច​កាល​ពីបុណ្យ​​​អុំ​ទូក​ឆ្នាំ​២​០​១​២ កន្លងទៅ​ ដែល​មានអ្នក​ស្លាប់ត្រឹម​​ ​១៨នាក់ និ​ង​អ្នក​រង​រ​បួ​ស​ ​៥៥នាក់​នោះ ។​

គួរប​ញ្ជាក់ថា ៣ឆ្នាំ​ជាប់គ្នាមក​ហើយ ដោយសារតែគ្រោះ​ទឹ​ក​ជំ​ន​ន់ និងការចូលទី​វង្គត់​របស់អតីតព្រះមហាក្សត្រ រដ្ឋាភិបាល​បា​ន​​ផ្អាក់ ការ​ប្រា​រព្ធ​ពិធីបុណ្យអុំទូក  អកអំបុក ​សំពះ ព្រះខែ នៅ​ក្នុងទីក្រុងភ្នំពេញ ។ តែនៅ​តាម​បណ្ដាខេត្ត ត្រូវបាន​អនុញ្ញាត​ ឲ្យ​ធ្វើជាធម្មតា ៕ ​Cambodia News

Related Articles

Back to top button
Close
Close