​គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃទី​១៩​វិច្ឆិកា​ ស្លាប់​១៥​ នាក់ រងរបួស​ធ្ងន់​ស្រាល​ ១៩​នាក់​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (២០ វិច្ចិកា ២០១៥) ៖ យោងតាម​អគ្គស្នងការ​នគរបាល​ជាតិ​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​មាន​ចំនួន​១៦​លើក​លើក យប់ ៨​លើក ដែល​បាន​បណ្តាលឲ្យ​មាន​អ្នកស្លាប់​ចំនួន​១៥(​ស្រី​១​នាក់​) នាក់​និង​រងរបួស​ធ្ងន់​១៤​នាក់​(​ស្រី​២​នាក់​)  របួសស្រាល ៥​នាក់​(​ស្រី​២​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៣២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៧​គ្រឿង រថយន្ត​ធុន​តូច ៩​គ្រឿង រថយន្ត​ធុន​ធំ ៥​គ្រឿង យាន្ត​ផ្សេងៗ ១​លើក ។​

​មូលហេតុ​ដែល​បណ្តាល ឲ្យមាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​៥​លើក ប្រជែង​គ្រោះថ្នាក់​៣​លើក បត់​គ្រោះថ្នាក់ ៣​លើក ស្រវឹង ៤​លើក មិន​ប្រកាន់​ស្តាំ​១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះ​ថ្នាក់​មាន​២០​នាក់​(​យប់ ១១​នាក់​) ៕

2

 

Related Articles

Back to top button
Close
Close