ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

​​​​មនុស្ស​ជាច្រើន​កំពុង មើលស្រាល​បញ្ហា​លាងដៃ​មុន ពេល​បរិភោគ

សារព័ត៌មាន​ Cambodia News/

សុខភាព​ (២៧ កញ្ញា ២០១៧) ៖ នរណា​ក៏​ដឹងថា​លាងដៃ​មុន ពេល​បរិភោគ​ជា​កិច្ចការ ដែល​គួរ​ធ្វើ ដើម្បី​ធានា​សុខភាព​ខ្លួនឯង ប៉ុន្តែ​ជាក់ ស្តែង​មនុស្ស​ជាច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ចំ​ពោះ​ការ​​លាងដៃ​មុន ពេល​បរិភោគ​​ តាម​ពិត​ទៅ​ដៃ​ជា​ផ្នែក​មួយ​លើ​រាងកាយ​ត្រូវបាន វាយតម្លៃ ថា​ កខ្វក់​ជាង​បង្គន់​ទៀត ។ ​លោកស្រី ​Donna Gill Allen ជាសាស្ត្រាចារ្យ សុខភាព​នៅ​សាលា​មធ្យមសិក្សា​ខេ​ត ហ្វៀ​ នៅ​សហរដ្ឋអាមេរិក​បានធ្វើ​ការពិសោធន៍​​មួយ ដោយ​ប្រើតែ​នំប៉័ង​៣​ចំណិត ។​

​ដោយសារតែ​នំប៉័ង​នេះ​អ្នកស្រី បានធ្វើឱ្យ​សិស្ស​របស់គាត់​មិនដែល ហ៊ាន​ភ្លេច​លាងដៃ​ម្តងណា​ឡើយ ។​ជាក់ស្តែង គឺ​លោកស្រី បានដាក់​នំប៉័ង​៣ ចំណិត​ក្នុង​ថង់​ជ័រ​ជាមួយនឹង​លក្ខខណ្ឌ ៣​ផ្សេងៗ​គ្នា ។ ចំណិត​ទី​១ ត្រូវបាន​កាត់ ពី​នំប៉័ង​ថ្មី​មិនទាន់មាន​នរណា​ប៉ះពាល់ ។ ចំណិត​ទី​២​ត្រូវបាន​កាន់​ដោយ​សិស្ស ទើប​លាងដៃ​រួច​យ៉ាង​ស្អាត ។ ហើយ ចំណិត​ចុងក្រោយ​ឱ្យ​អ្នក​មិនទាន់​លាងដៃ​កាន់​ច្រក​ថង់​។​

​ក្រោយ​រយៈពេល​២​ថ្ងៃ​លទ្ធផល បានបង្ហាញ​យ៉ាងច្បាស់​លាស់ ។ នំប៉័ង ២​ចំណិត​ដំបូង​នៅតែមាន​សភាព​ធម្មតា ក្នុងពេល​ចំណិត​នំប៉័ង​ប៉ះពាល់ ដោយ ដៃ​កខ្វក់​បាន​ដុះ​ផ្សិត​ខៀវ​ក្រហម ៕

1

​​

Comments are closed.