ឈ្លោះប្រកែក​គ្នា​រឿងចៅ ​ដើរលេង​យប់​​ច្រើនប្តី​​​វ៉ៃ​​ប្រពន្ធស្លាប់​

សារព័ត៌មាន​ Cambodia News/

ខេត្ត​ក្រចេះ ( ៣១ ឧសភា ២០១៩) ៖ ​មានករណី​​ជម្លោះ​ក្នុង​គ្រួសារ​រឿង​ចៅ​ដើរលេង​ច្រើន ប្តី​បាន​​យក​ដែក​ស្បែង​វ៉ៃ​​ប្រពន្ធស្លាប់ កាលពី​វេលា​ម៉ោង៥​ និង​៥​នាទី​ល្ងាច​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​ត្រង់ចំណុច​ដ​ង្ហឹ​ត ភូមិ​ប្រឡាយ​ត្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ។​

​ជនរងគ្រោះ​ឈ្មោះ យ៉ុ​ក ម៉ូ​ច ភេទ​ស្រី អាយុ៥២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។​​ ចំណែកជនសង្ស័យ​ជា​ប្តី​ឈ្មោះ សួន ពិសិដ្ឋ ភេទ​ប្រុស អាយុ៤៩​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត ភូមិ​សេរី​សុខា ឃុំ​ក្រែក ស្រុក​ញ​ញ្ញា​ក្រែក ខេត្តកំពង់ចាម ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ឃុំ​កើតហេតុ​។​

​ដើមហេតុ​ដំបូង​ប្តី​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​រឿង ចៅ​ដើរលេង​ពេលយប់​ ក៏​កើត​ជា​ជម្លោះ ប្តី​ក៏​ទាញ​​ដែកគោល​ប្រវែង​ប្រហែល ៧​តឹក​វាយ​ទៅលើ​ប្រពន្ធ​ត្រូវ​ចំក​ញ្ជឹ​ក​.​ក​ផ្នែក​ខាងស្តាំបណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង។ ក្រោយ​សម្លាប់​ប្រពន្ធ​បុរស​ជា​ប្តី​ក៏បាន​ជិះ​ម៉ូតូ​គេច​ទៅ​បាត់ស្រមោល ។​

សមត្ថកិច្ច​បាន​តាមរ​ក​ជនសង្ស័យ រហូតដល់​ស្រុក​តំបែរ និង​បាន​សហការ​ជាមួយ​លោក​អធិការ​ស្រុក​តំបែរ ទើប​ចាប់បាន​ជនសង្ស័យ​ជា​ប្តី​យកមក​សាកសួរ​រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់៕ ដោយ​ ភ្នាក់​ងារ​

 

Related Articles

Back to top button
Close
Close