សព​តារាចម្រៀង សាន ស្រី​ឡៃ ត្រូវបាន​បូជា​រួចរាល់​ហើយ

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (១៨ តុលា ២០១៧) ៖ សព​តារាចម្រៀង សាន ស្រី​ឡៃ ត្រូវបាន​បូជា​រួចហើយ នៅវេលា​ម៉ោងជាង​៩ ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧​នេះ នៅ​វត្ត​សែន​សុខ ក្រោយ​តម្កល់​បាន​២​ថ្ងៃ​និង​មានរឿង​អាចារ្យ​ទារលុយ​ហួសហេតុ​មក​។​

សូមជម្រាបថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស និង​ជា​អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២ អ្នកនាង សាន ស្រី​ឡៃ ត្រូវ​ប្តី​ដែល​លែងលះ​មិនទាន់​ដាច់​ស្រាច់​របស់​នាង​បាញ់សម្លាប់​នៅក្នុង​មន្ទីរ​សម្រាក​ព្យាបាល វ៉ា​យ តា​ឡុង​ហ្គា​ក្បែរ​ស្ថានីយ៍​​ទូរទស្សន៍​អប្សរា ក្នុង​ខណ្ឌចំការមន នា​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧​នេះ​ដោយសារ​ប្រចណ្ឌ​។​

ខ្មាន់កាំភ្លើង​គឺជា​ប្ដី​ទី​២ ជាម​ន្ដ្រី​គយ ឈ្មោះ ជ័យ រិ​ន ហៅ​ម៉ៅ អាយុ​ជិត​៥០​ឆ្នាំ ក៏បាន​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ដែរ​៕

1

 

Related Articles

Back to top button
Close
Close