ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

រដ្ឋាភិបាល​សម្រេច​ចេញ​អនុក្រឹត្យ​ស្ដី​ពី​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១៨ តុលា ២០១៧) ៖ រាជរដ្ឋាភិបាល តាម​រយៈ​សំណើ​របស់​ក្រសួងបរិស្ថាន បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល ការ​ផលិត ការ​ចែកចាយ និង​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក សំដៅ​ធានា​បាន​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ បរិស្ថាន និង​សោភ័ណ​ភាព​ក្នុង​សង្គម ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​១៦ តុលា កន្លង​មក ។

ប្រភព​ដដែល​បញ្ជាក់​ថា អនុក្រឹត្យ​ដែល​មាន​៣២​មាត្រា​នេះ គឺ​ផ្តោត​លើ​ចំណុច​សំខាន់​ចំនួន​៣​គឺ ៖

១-​ការ​កំណត់​ប្រភេទ ទំហំ កម្រាស់​លើ​ថង់​ប្លា​ស្ទិ​ក​ស្តើង​មាន​ដៃ​យួរ ត្រូវ​បាន​ហាមឃាត់​លើ​ការ​នាំ​ចូល ការ​ផលិត​ក្នុងស្រុក ការ​ចែកចាយ និង​ការ​ប្រើប្រាស់ ។

២-​ការ​លើកទឹកចិត្ត​ដល់​ការ​កែ​ច្នៃ​ថង់​ប្លា​ស្ទិ​ក និង​ការ​ផលិត​ថង់ ឬ​សម្ភារ​វេច​ខ្ចប់​ដែល​ផលិត​ពី​វត្ថុ​ធាតុ​ងាយ​ពុក​ផុយ (Biodegradable) ឬ​ជីវ​ប្លា​ស្ទិ​ក (Bioplastic) ដែល​ត្រូវ​ដាក់​អាករ​ពិសេស​ជា​បន្ទុក​របស់​រដ្ឋ ។

៣-​ការ​គិត​កម្រៃ​បន្ថែម​ដល់​អតិថិជន​ដែល​ចង់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា បានឱ្យ​ដឹង​ថា កន្លង​មក មាន​ក្រសួង​ពាក់ព័ន្ធ​បាន​ពន្យល់​ប្រជាពលរដ្ឋ​ពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ជ័រ ឬ​ស្នោ ប៉ុន្តែ​ការ​យល់​ដឹង​នៅ​មាន​កម្រិត ដែល​ទាមទារ​ឱ្យ​ក្រសួង​ផ្សព្វផ្សាយ​ព័ត៌មាន និង​ចាត់វិធានការ​បន្ថែម ។

យ៉ាងណា​ក៏​ដោយ អនុក្រឹត្យ​ថ្មី​របស់​រាជរដ្ឋាភិបាល​ដែល​ស្នើ​ដោយ​ក្រសួង​នេះ បាន​ស្នើ​យ៉ាង​ទទូច​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ការ​នាំ​យក​ថង់​ប្លា​ស្ទិ​កមក​ប្រើប្រាស់​វិញ ឬ​ប្រើប្រាស់​វត្ថុ​ជំនួស​ថង់​ប្លា​ស្ទិ​ក ។ ចំណែកឯ​ម្ចាស់​អាជីវកម្ម និង​ម្ចាស់​សេវាកម្ម​នានា ដែល​មានការ​ផ្តល់​ថង់​ប្លា​ស្ទិ​ក​ដល់​អតិថិជន ត្រូវ​ស្ម័គ្រចិត្ត​ចូលរួម​អនុវត្ត​កម្មវិធី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក នឹង​ទទួល​បានការ​លើកទឹកចិត្ត​ផង​ដែរ ៕

1

 

Comments are closed.