ជិះ​ម៉ូតូ​លើ​ផ្លូវ​បញ្ច្រាស​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​រង​របួស​ធ្ងន់​ ៣​នាក់​

ភ្នំពេញ៖ នៅ​វេលា​ម៉ោង២និង១០នាទី​រំលងអធ្រាត្រ​ឈានចូល​ ថ្ងៃទី២៦ ធ្នូ ម៉ូតូ២គ្រឿង​​បុក​គ្នា បណ្តាល​​ឲ្យ​រងរបួស​ធ្ងន់​ទាំង៣នាក់ និង​ខូចខាត ម៉ូតូ​យ៉ាងដំណំ​ទាំងពីរ​គ្រឿង ស្ថិត​នៅ​តាម​មហាវិថី​ព្រះមុនីវង្ស មុខ​ភោជនីយដ្ឋាន​វុទ្ធី​មនោ​រម្យ ១១១ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ ចំការមន ។

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ម៉ូតូ​សេ១២៥ ស៊េរី២០១១ ពណ៌​ខ្មៅ ជិះ​គ្នា២នាក់ ស្រី១ ប្រុស១ ជិះ​លើផ្លូវ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​ពី​កើ​តទៅ​លិចទៅ​បុក​ចំ​ពីមុខ​ម៉ូតូ​ វីវ៉ា១២៥ ពណ៌​ខ្មៅ ជិះ​ម្នាក់ឯង ពី​លិចទៅ​កើត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង៣នាក់ និង​ខូចខាត​ម៉ូតូ​ទាំងពីរ​គ្រឿង​ដូចគ្នា ។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ខាង​ម៉ូតូ​សេ១២៥ ត្រូវ​មិត្ត​ភ​ក្កិ​ដឹក​តាម​ម៉ូតូ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ ចំណែក​អ្នកជិះ​ម៉ូតូ​វីវ៉ា១២៥ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ។ ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ខណ្ឌចំការមន ៕

ដោយ៖ ហេង នាង​

DSCN0788

Related Articles

Back to top button
Close
Close