បុរសម្នាក់ឪពុកឱបកូនអាយុ២ឆ្នាំ លោតទឹកពីលើស្ពានគីហ្សូណាដោយមិនដឹងមូលហេតុ​

សារព័ត៌មាន​ Cambodia News/

កំពង់ចាម ( ២០ តុលា ២០១៧) ៖ បុរសម្នាក់បើករថយន្ដដឹកទឹកសុទ្ធ មកឈប់នៅលើស្ពានគីហ្សូណា ខេត្តកំពង់ចាម ហើយចុះពីលើរថយន្ដឱបកូនប្រុសអាយុ២ឆ្នាំ លោតទឹកប៉ង់សម្លាប់ខ្លួន នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះដោយមិនដឹងមូលហេតុ។

មេបញ្ជាការអាវុធខេត្ត​កំពង់ចាមបាន​ឲ្យ​ដឹង​ថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដដឹកទឹកសុទ្ធមកពីខាងខេត្តត្បូងឃ្មុំ លុះមកដល់លើស្ពានចូលដល់ទឹកដីខេត្តកំពង់​ចាម ស្រាប់តែបានឈប់រថយន្ដ ឱបកូនប្រុសលោតចុះទឹកទន្លេបាត់តែម្ដង។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា ក្រោយកើតហេតុភ្លាមៗកម្លាំងអាវុធហត្ថរបស់លោក និងកម្លាំងនគរបាល បានសហការគ្នាជាមួយប្រជានេសាទចុះជួយសង្គ្រោះជនរងគ្រោះទាំង២ ប៉ុន្ដែជាលទ្ធស្រង់បានតែឪពុកប៉ុណ្ណោះ ដោយឡែកកូនប្រុសមិនទាន់រកឃើញនៅឡើយទេ។

ប៉ុន្ដែភ្លាមៗនោះក្រោយជួយសង្គ្រោះឪពុកបានឡើងជិះម៉ូតូឌុបរត់គេចបាត់ ហើយពេលនេះទាំងកម្លាំងនគរបាល និងអាវុធហត្ថ បាននិងកំពុងតាមរកឪពុកមកសួរនាំ និងមួយផ្នែកទៀតកំពុងជួយសង្គ្រោះកុមាររងគ្រោះដែលបាត់ក្នុងទន្លេ៕

1

Related Articles

Back to top button
Close
Close