តារាចម្រៀង​អ្នកនាង ទូច ស្រី​លក្ខ៍ បើកឡាន​បុក​ម៉ូតូ​អូស​ជិត៣០០ម៉ែត្រ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ តុលា ២០១៧) ៖  ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង១និង៣០នាទី​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ២១៧ កែង​និង​ផ្លូវ​វេ​ង​ស្រេង ជិត កងរាជអាវុតហត្ថ​រាជធានី​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តារាចម្រៀង​ដែល​គេ​ស្គាល់​ឈ្មោះថា អ្នកនាង ទូច ស្រី​លក្ខ បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក BMW បុក​ម៉ូតូ Dream C125 អូស​ប្រហែល​ម៉ូតូ​ប្រហែល៣០០ម៉ែត្រ បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ស្រាល។

មុនពេល​កើតហេតុ​គេ​ឃើញ​តារា​សំដែង​ខាងលើ បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក BMW ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-3288 បើក​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ Dream C125 ឆ្នាំ២០១២ ពណ៌​ពាក់​ស្លាក​លេខ កំពង់ធំ 1D-6904 បើក​ដោយ​បុរស​ម្នាក់ ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ដូចគ្នា បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​ខ្ទាត​ចេញទៅ​ម្ខាង រងរបួស​ស្រាល ហើយ​រថយន្ត​មិនបាន​ព្រម​ឈប់​ទេ គឺ​ព្យាយាម​រត់​អូស​ម៉ូតូ​បាន​ប្រហែល៣០០ម៉ែត្រ ទើប​ប្រជាព​រដ្ឋ​ដែល​កំពុង​ដេញ​ពីក្រោយ​ឃាត់​បាន រថយន្ត​ទាំង​ម្ចាស់​រថយន្ត​តែម្ដង។

ក្រោយ​កើតហេតុ​ភាគី​ទាំងពីរ បាន​សំរបសំរួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​ព្រម​សង​សំណង​ថ្លៃ​ព្យាបាល ទៅលើ​ជនរងគ្រោះ​ទាំងអស់ និង​ម៉ូតូ​ដែល​ខូចខាត​ផងដែរ ដើម្បី​បញ្ចប់រឿង៕

1 2 3

Related Articles

Back to top button
Close
Close