ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

វិធី​ជួយសង្គ្រោះ​សំខាន់ៗ នៅពេល​ជួប​ជន​រង​គ្រោះថ្នាក់​ចរាចរណ៍​តាមផ្លូវ​

សារព័ត៌មាន​​​ Cambodia News/

សុខភាព (០៦​ វិច្ចិកា ២០១៧) ៖ ​មាន​ហេតុផល​ច្រើនណាស់ ដែល​ធ្វើឲ្យ​ចំនួន​នៃ​ការស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​នេះ​កើនឡើង ហើយ​អ្វី​ដែល​គេ​ជួប​ញឹកញាប់​នោះ​គឺ យើង​ខ្វះ​វិធី​ជួយ​គ្រប់គ្រង​ស្ថានភាព​របស់​ជនរងគ្រោះ ជាពិសេស ការ​បាក់បែក​ឆ្អឹង​តែម្តង​  ដែល​អាច​ធ្វើឲ្យ​ជនរងគ្រោះ​ពិការ រហូតដល់​ស្លាប់​បាត់​បង់​ជីវិត​តែ​ម្តង​។

ពេលវេលា​ដ៏​សំខាន់​មួយ​ម៉ោង​ដំបូង​
យក​ល្អ គួរតែ​ចាំ​ថា រយៈពេល​មួយ​ម៉ោង​ដំបូង ក្រោយពី​ជួប​គ្រោះថ្នាក់​រួច គឺជា​រឿង​មួយ​សំខាន់​បំផុត​។ ចូរ​ប្រាកដថា ជនរងគ្រោះ​អាច​ទៅដល់​មន្ទីរពេទ្យ លឿន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​។ គ្រូពេទ្យ​និយាយថា ការស្ទះ​ផ្លូវដង្ហើម ហូរ​ឈាម​ច្រើន និង​ពន្យារពេល​វះកាត់ គឺជា​មូលហេតុ​ចំបង​មួយ​នៃ​ការស្លាប់ ដោយសារតែ​ការ​បាក់បែក​ឆ្អឹង​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ របស់​មន្ទីរពេទ្យ​រដ្ឋ​យើង ដែល​មាន​សម្ភារៈ​សង្គ្រោះ​គ្រប់គ្រាន់ សម្រាប់​ជួយ​ដល់​ការដកដង្ហើម និង​កាត់បន្ថយ​ការ​ហូរ​ឈាម​របស់​អ្នកជំងឺ​ភ្លាមៗ​។ ចូរ​នាំ​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​ណា ដែល​នៅ​ជិត​បំផុត​។ ក្រៅពី​ការបាត់បង់​ឈាម ការ​មាន​របួស និង​កង្វះ​អុកស៊ីសែន ក៏​ជា​មូលហេតុ​នាំ​ឲ្យ​អ្នក​ជំងឺ​ស្លាប់​តាម​ផ្លូវ​ដែរ​។

​ពិនិត្យមើល​ការដកដង្ហើម​របស់​ជ​ន​រងគ្រោះ​
ចូរ​ប្រាកដថា ជនរងគ្រោះ​ដកដង្ហើម​បាន និង​មិន​មាន​អ្វី​ស្ទះ​ឡើយ​។ ចូរ​យក​របស់​គ្រប់យ៉ាង ចេញពី​មាត់​របស់​ជនរងគ្រោះ​ដូចជា ធ្មេញ​ដែ​លបាក់​ជាដើម​។ ចុះ​បន្ធូរ​សម្លៀកបំពាក់​ត្រង់​តំបន់​ក ទ្រូង និង​ចង្កេះ​។ ចូរ​ប្រើ​វិធី​សង្កត់​ដើមទ្រូង និង​ផ្លុំ​ដង្ហើម​តាម​មាត់ (CPR) បើសិនជា​ករណី​ចាំបាច់​។

បញ្ឈប់​ការ​ហូរឈាម​
ការបង្ការ​ការ​ហូរឈាម គឺជា​កត្តា​ដ៏​សំខាន់​មួយទៀត ក្នុង​ការសង្គ្រោះ​ជីវិត​ជនរងគ្រោះ​។ ចូរ​បញ្ឈប់​ការ​ហូរឈាម តាមរយៈ​ការ​សង្កត់​លើ​របួស​នោះ​ដោយផ្ទាល់​។ ចូរ​ប្រើ​កន្សែង ឬ​សម្លៀកបំពាក់​ក្រាស់​បន្តិច​គ្រប់ និង​រុំ​នៅ​កន្លែង​ដែល​ហូរ​ឈាម​នោះ​។

កាត់បន្ថយ​ការខូចខាត​ដល់​ឆ្អឹង​កង​ខ្នង​
យក​ល្អ អ្នក​គួរតែ​កាត់បន្ថយ ការ​មាន​របួស​ដល់​ឆ្អឹង​កង​ខ្នង និង​ក្បាល ក្នុងករណី​ដែល​ការគ្រោះថ្នាក់​នោះ មាន​ការខូចខាត​ដល់​ឆ្អឹង​កង​ខ្នង ព្រោះ​វា​អាច​នាំឲ្យមាន ពិការភាព​មួយ​ជីវិត​បាន​។ ចូរ​ប្រាកដថា ក្បាល និង​ឆ្អឹងខ្នង​របស់​អ្នកជំងឺ ស្ថិត​ក្នុង​បន្ទាត់​មួយ​ស្មើរ​គ្នា​។ ចូរ​ទ្រ​ក្បាល និង​ក​របស់​ជនរងគ្រោះ​ផង បើសិនជា​ករណី​ចាំបាច់​៕

ប្រភព​៖ thehealthsite

1

Comments are closed.