ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

ប្ដី​ញៀន​ថ្នាំ​យក​កាំបិត​អារ​.​ក​ប្រពន្ធ​បណ្ដាល​​ឲ្យ​ស្លាប់​​​រួច​​​ព្យាយាម​អារ​.​ក​​ខ្លួនឯងតាម​ក្រោយ​​តែ​មិន​ស្លាប់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (០៧ វិច្ចិកា ២០១៧) ៖ ប្ដី​ញៀន​ថ្នាំ​ដែល​ទើប​ចេញពី​គុក​បាន​៦​ថ្ងៃ យក​កាំបិត​អារ​.​ក​ប្រពន្ធ​បណ្ដាល​​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ពេល​មាន​ជម្លោះ​ក្នុង​គ្រួសារ​ រីឯ​ប្តី​បាន​ព្យាយាម​អារ​.​ក​ឲ្យ​ស្លាប់​ខ្លួន ឯង តែ​មិន​ស្លាប់ ហើយជនបង្ក​បាន​គំរាម​កាប់​សមត្ថកិច្ច​នាំ​អោយ​សមត្ថកិច្ច​ផ្ទុះអាវុធ​១​គ្រាប់ ដើម្បី​បញ្ឈប់​សកម្មភាព ទីបំផុតជនបង្កបាន​​លោត​ពីលើ​ដំបូលផ្ទះ​រងរបួស​ធ្ងន់ ។

​បើតាម​វេ​ប​សាយ​នគរបាលជាតិ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅតាម​ផ្លូវលំ ក្រុម​៥ ផ្ទះ​លេខ​៨៩៩ បន្ទប់​ជួល​២​បេ ជាន់​ទី​១ ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនបង្ក​ជា​ប្តី​ឈ្មោះ ចាន់ ជីវី អាយុ​៣០​ឆ្នាំ ជា​មនុស្ស​ញៀន​ថ្នាំ ទើប​ចេញពី​គុក​បាន​៦​ថ្ងៃ ។ ចំណែក​ប្រពន្ធ មានមុខ​របរ​ដើរ​ស៊ីឈ្នួល ចាក់​នំគ្រក់​ឲ្យ​គេ ក្នុងភូមិ​។

​តាម​សម្តី​ម្ចាស់​ផ្ទះជួល​បាន​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​ខាងលើ ទើបតែ​មក​ជួល​បន្ទប់​គាត់​បាន​៦​ថ្ងៃស្រាប់តែ​នៅ​ព្រឹក​កើត ហេតុ​ជនបង្ក​ជា​ប្តី​បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ​ពេញ​បន្ទប់ ហើយក៏​ផ្អើល​ដល់​អ្នក​ក្បែរ​ខាង​ឡើងទៅ​មើល ស្រាប់តែ​ជនបង្ក​កាន់​កាំបិត​២ កូនកាំបិត​១ និង​បុ័ងតោ​១ គំរាម​កាប់ មកលើ​ពលរដ្ឋ បើ​អ្នកណា​ហ៊ាន​ចូល​ក្បែរ ទើប​បង្ក​ឲ្យ ឆោ​រ​ឡោ​ឡើង​៕

1

2

3

 

 

​​

Comments are closed.