ពេជ្រ​ អាវីហ្សា​ ច្រាន​ចោល​ព័ត៌​មាន​ទំនាក់​ទំនង​ស្នេហ៍​ជា​មួយ ​រ៉េត​ធី​ ដូ​ណា​

សារព័ត៌មាន​ Cambodia News/

1ភ្នំពេញ (០២ កក្កដា ២០១៤) ៖ កាលពីអំឡុងពាក់កណ្តាល ខែឧសភាកន្លងទៅនេះ ធ្លា​ប់​លេ​ច​ឮ​ព័ត៌មាន ថា តារាសម្តែងស្រីស្អាត សាច់សរដើមទ្រូងធំ ទ្រលុកទ្រលន់ កញ្ញា ពេជ្រ អាវីហ្សា និង លោក រ៉េតធី ដូណា បានបង្កើតចំណងស្នេហាជាមួយគ្នា លួចលាក់ ​រ​ហូ​ត​ឈា​ន​ដ​ល់​កា​រ​​ដឹ​កដៃគ្នា ចូលរោងការ នៅក្នុងពេល ឆាប់ៗខាង មុខនេះ ទៀតផង ។

ប៉ុន្តែក្រោយពីលេចឮព័ត៌មាននេះ បានជិតពីរខែ ម្ចាស់សាម៉ីខ្លួនខាងស្រី នាង ពេជ្រ អាវីហ្សា បានចេញមុខច្រាន ចោលព័ត៌មាននេះថា មិនមែនជាការពិត ខណៈទំនាក់ទំនងរវាងពួកនាង គឺបានត្រឹមតែបងប្អូនប៉ុណ្ណោះ។

កញ្ញា ពេជ្រ អាវីហ្សា ក៏បានពោលពាក្យសរសើ ទៅលើកំលោះមាឌធំ លោក រ៉េតធី ដូណាថា សម្រាប់ លោក ដូណា គឺជាបុរសល្អមានទឹកចិត្តស្រលាញ់ ចូលចិត្តរាប់អាននាង ដោយស្មោះ ប្រៀបដូចជាបងប្អូនបង្កើត ។

ប៉ុន្តែទោះជាគាត់ល្អគ្រប់យ៉ាង ក៏ដោយ ក៏ស្ថិតនៅក្នុងការពិចារណាដែរ ព្រោះពេលនេះ នាងមានគូកំណាញ់ចិត្តរួចទៅហើយ មានតែពេលវេលាទេ ដែលអាចដឹងច្បាស់ ថា អនាគតទៅជាយ៉ាងណា៕

Related Articles

Back to top button
Close
Close