ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

រថយន្ត​ជាង​៣០​គ្រឿង​បុក​បន្ត​គ្នា​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​ស្លាប់​១៨​នាក់

សារព័ត៌មាន​ Cambodia News/

​ចិន (១៦ វិច្ឆិកា ២០១៧) ៖ មនុស្ស​យ៉ាងតិច​១៨​នាក់​បាន​ស្លាប់​បាត់បង់​ជិវិត និង​២១​នាក់​ទៀត​បាន​រងរបួស​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើយ​ឡើង​ដោយសារ​យានយន្ត​ជាង​៣០​គ្រឿង​បាន​បុក​ត​គ្នា ព្រោះតែ ចុះ​អ័ព្ទ​នៅលើ​ផ្លូវ​អ៊ិ​ច​ប្រេ​ស វេ​យ៍ (expressway) មួយ​ខ្សែ​ស្ថិតក្នុង​ខេត្ត​អាន​ហួយ (Anhui) ភាគ​ខាងកើត​ប្រទេស​ចិន​កាលពី​ម្សិលមិញ​។​

អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា ភ្លើង​បានចាប់ផ្តើម​ឆាបឆេះ​នៅពេលដែល​យានយន្ត​មួយគ្រឿង​បាន​បើក​ទៅបុក​ធុង​ប្រេង​របស់​រថយន្តក្រុង ហើយ​បណ្តាល​ឲ្យ​ឆាបឆេះ​យានជំនិះ​ជាច្រើន​ទៀត​។ ឧទ្ធម្ភាគចក្រ​សង្គ្រោះបន្ទាន់​មួយគ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ​ភ្លាមៗ បន្ទាប់ពី​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​យក​មនុស្ស​១៧​នាក់​ចេញពី​គំនរ​រថយន្ត​ដែល​បាន​ឆាបឆេះ​។

អាជ្ញាធរ​បញ្ជាក់ថា តាម​ការស៊ើបអង្កេត​ប​ឋ​ម​បាន​បង្ហាញថា យានជំនិះ​យ៉ាងតិច​៧០​គ្រឿង​ត្រូវបាន​រង​ការខូចខាត ដោយ​ក្នុង​រថយន្ត​ដឹកទំនិញ​ធំៗ​ត្រូវបាន​ខូចខាត​ខ្លាំងជាងគេ​។​

​ដោយឡែក​បើតាម​មន្ទីរពេទ្យ​ក្នុង​តំបន់​បាន​និយាយថា ជនរងគ្រោះ​ភាគច្រើន​បាន​រងរបួស​ឆ្អឹង និង​ខួរក្បាល នៅពេលដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​
​ជាមួយគ្នា​នោះ​នាយកដ្ឋាន​អាកាសធាតុ​ក្នុង​តំបន់​បាន​និយាយថា ការចុះ​អ័ព្ទ​នឹង​ប្រហែលជា​បន្ត​កើតមានឡើង ហើយ​ក៏បាន​ដាស់តឿន​អ្នកបើកបរ​ទាំងអស់​ឲ្យ​ប្រុងប្រយ័ត្ន​ផងដែរ​៕

8

Comments are closed.