ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​ប្រមូលផ្ដុំ​នយោបាយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​មនុស្ស៩​នាក់​

សារព័ត៌មាន​ Cambodia News/

អា​ហ្វ​ហ្គា​នី​ស្ថាន (១៧ វិច្ឆិកា ២០១៧) ៖ មនុស្ស​យ៉ាងតិច​៩​នាក់​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​កន្លែង​ប្រមូលផ្ដុំ​នយោបាយ​មួយ​នៅ​ទីក្រុង​កា​ប៊ូល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

មន្ត្រី​នាំពាក្យ​ប៉ូលិស​នៅ​ទីក្រុង​កា​ប៊ូល​បាន​និយាយថា ក្នុងចំណោម​អ្នកស្លាប់​ទាំងនេះ​គឺមាន​មន្ត្រីប៉ូលិស​ចំនួន​៧​នាក់​និង​ជន​ស៊ីវិល​ចំនួន​២​នាក់ ខណៈ​មន្ត្រីប៉ូលិស​ចំនួន​៧​នាក់ និង​ជន​ស៊ីវិល​ចំនួន​៣​នាក់​ទៀត​បាន​រងរបួស​ដោយ​ការវាយប្រហារ​នេះ​។​

​មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ណា​ជីប ដា​នី​ស បាន​និយាយថា អ្នក​វាយប្រហារ​បាន​ចុះ​បំផ្ទុះ​គ្រឿងផ្ទុះ​នៅ​ច្រក​ចូលទៅ​កន្លែង​ដែល​គេ​កំពុង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​មួយ​។​

ទីភ្នាក់ងារ​ព័ត៌មាន​នៅ​ប្រទេស​នេះ​បាន​និយាយថា ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ ហើយ​ក្រុម​តា​លី​បង់​បាន​បដិសេធថា ខ្លួន​មិនបាន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះ​ទេ​៕

1

 

 

Comments are closed.