ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

ទទួលទានអាហារសមុទ្រមិនឆ្អិនប្រឈមនឹង​ការឆ្លងរោគ

សារព័ត៌មាន​ Cambodia News/

សុខភាព​ (​២២ វិច្ឆិកា ២០១៧) ៖ ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​ធ្វើ​ការ​ក្រើន​រំលឹ​ក​ដល់​អ្នក​ដែល​ចូល​ចិត្ត​ទទួល​ទាន​អាហារ​សមុទ្រ​បែប​​ឆ្អិន​ពាក់​កណ្តាល​ ឆៅ​ពាក់​កណ្តាល​ប្រយ័ត្ន​ឆ្លង​បាក់​តេរី​ ដែល​​ធ្វើ​ឱ្យ​កើត​អាការៈ​ដល់​ក្រពះ​ អាហារ​ និង​រលាក​ពោះ​វៀន​ ឬ​កើត​​រោគ​ឆ្លង​តាម​ប្រព័ន្ធ​សរសៃ​ឈាម​ ដែល​​អាច​​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន​។​

1មេរោគ​​ដែល​​បង្ក​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​ច្រើន​ជាង​គេបំផុ​ត​នោះ​ ​គឺវី​ប​រី​អូ​វ៉ាល់​នី​ហ្វី​ខាស់​ វា​​រស់​នៅ​ក្នុង​ទឹក​សមុទ្រ​។ ​វាជា​មេរោគ​ដែល​ធ្វើ​ឱ្យ​ឈាម​មាន​ជាតិ​ពុល​។​

ការ​ទទួល​ទាន​អាហារ​សមុទ្រ​ឆៅ​អាច​​បណ្តាល​​ឲ្យ​​មេ​រោគ​ចូល​តាម​​ចរន្ត​ឈាម​ ឆ្លង​កាត់​តាម​ប្រព័ន្ធ​រំលាយ​អាហារ​ចូល​ទៅ​ក្នុង​របួស​រហូត​ក្លាយ​រា​ល​ដាល​ធ្វើ​ឱ្យ​កើត​ការ​រលាក​ គ្រុន​ញាក់​អស់​កំលាំង​ និង​អាច​មាន​អាការៈ​រាក​រូស​ និ​ង​​ក្អួត​។​ ប្រសិន​បើ​ឆ្ល​​ង​តាម​មុខ​របួស​ធ្វើ​ឱ្យ​ដំបៅ​នោះរ​លាក​ឈឺ​ចាប់​រហូត​ក្លាយ​ទៅ​ជា​ដុំ​សាច់​ស្អុយរ​លួយ​បា​​ន​។​

ដូច្នេះ​យើង​គួរ​តែ​ចៀស​វាង​ទទួល​ទាន​អាហារ​សមុទ្រ​បែប​ឆៅ​គ្រប់​ប្រភេទ​ដោយ​គួរ​តែធ្វើ​ឱ្យ​ឆ្អិន​មុន​នឹង​ទទួល​ទាន​ ហើយ​ប្រសិន​បើ​មាន​ដំបៅ​មិន​គួរ​ប៉ះ​ពាល់​ទឹក​សមុទ្រ​នោះ​​ទេ​​៕​ ប្រភពពី​ Cambodia Health

 

Leave a Response