បាញ់​ជាច្រើន​គ្រាប់​ក្នុង​មជ្ឈមណ្ឌល​Rock បណ្ដាល​ឲ្យ​របួស​ម្នាក់​ទាំង​ព្រឹក

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (២៩ វិច្ឆិកា ២០១៧) ៖ មាន​ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត Rock បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ស្ថិតក្នុង​សង្កាត់​បឹង​​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​វេលា​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​។ ការបាញ់​ប្រមាណ​៤​គ្រាប់​​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​រងរបួស ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ​។​

ទោះយ៉ាងណាចំពោះ​ឧបទ្ទវ​ហេតុនេះ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​យកទៅ​បញ្ជាការ​មូលដ្ឋាន​កង​​រាជ​អាវុធហត្ថ​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ​ផងដែរ ប៉ុន្តែ លោក​មេបញ្ជាការ​រូបនេះ មិនបាន​បញ្ជាក់​លម្អិត​ទេ គ្រាន់តែ​ថា​ករណី​បាញ់ប្រហារ​នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត Rock ពិតជា​មាន​មែន​។​

​បើតាម​សេចក្ដីរាយការណ៍​បញ្ជាក់​ឲ្យ​ដឹងថា ករណី​ផ្ទុះអាវុធ​នេះ កើតឡើង​ដោយសារ​ជម្លោះ  ប្រភពព័ត៌មាន​ឲ្យ​ដឹងថា អ្នកបាញ់​បោះ​សេរី​នៅ​មជ្ឈមណ្ឌល​កំសាន្ត Rock គឺជា​កូន​មន្ត្រី​អ្នកធំ​មួយរូប​ដែល​ចូលទៅ​បាញ់​នៅក្នុង​បន្ទប់​​ខារ៉ាអូខេ​តែម្តង​៕​

1

Related Articles

Back to top button
Close
Close