ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

ប្រមុខ​រដ្ឋាភិបាល ៖ ការរីកចម្រើន​លើ​វិស័យ​ទេសចរណ៍ បញ្ជាក់​កាន់តែច្បាស់​ថា កម្ពុ​ជាមាន​សន្តិភាព ស្ថិរភាព

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (០៥ ធ្នូ ២០១៧)  ៖ ក្នុង​សារលិខិត​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អះអាងថា ការរីកចម្រើន​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បច្ចុប្បន្ន មិនអាច​កាត់ផ្ដាច់​ចេញ​ពី​កត្តា​សន្តិសុខ​បានជា​ដាច់ខាត​ដែល​បញ្ជាក់​កាន់​​តែ​ច្បាស់​ថែម​ទៀតថា កម្ពុ​ជាមាន​សន្តិភាព ស្ថិរភាព​នយោបាយ សុខ​សុវត្ថិភាព​ពេញលេញ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ល្អប្រសើរ ហើយ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ក៏មាន​លំនឹង​ល្អ​ផងដែរ​។​

​​គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ថ្ងៃទី​២២-២៤ ខែធ្នូ ឆ្នាំ​២០១៧ សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ លើក​ទី​៦ (​ជុំ​ទី​២) នៅ​ខេត្ត​កែប ក្រោម​ប្រធានបទ «​ឆ្នេរសមុទ្រ​បៃតង​៖ អនាគត​គឺ​បច្ចុប្បន្ន​» និង​ក្រោម​ពាក្យស្លោក «​និរន្តរភាព​ទេសចរណ៍​សម្រាប់​ការអភិវឌ្ឍន៍​» អមដោយ​កម្មវិធី​ពិសេសៗ​ជាច្រើន​ទៀត ពោល​នៅសល់តែ​ជិត​២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។​
​ ​
​សារលិខិត​អបអរសាទរ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​ការរីកចម្រើន​ទាំងនេះ (​វិស័យ​ទេសចរណ៍​) ក៏​មិនអាច​កាត់ផ្ដាច់​ចេញពី​កត្តា​សន្តិសុខ ពោលគឺ​បាន​សបញ្ជាក់​ឲ្យ​ឃើញ​កាន់តែច្បាស់​ថែមទៀត កម្ពុ​ជាមាន​សន្តិភាព ស្ថិរភាព​នយោបាយ សុខ​សុវត្ថិភាព​ពេញលេញ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ល្អប្រសើរ ហើយ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ក៏មាន​លំនឹង​ល្អ​»​។​
​ ​
​សម្តេច​តេ​ជោ​បាន​បន្តថា ការអភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា​មិនមែន​ធ្វើឡើង សម្រាប់តែ​ពេលបច្ចុប្បន្ន​នោះទេ​ប៉ុន្តែ​យើង​ត្រូវ​គិតគូរ​​ឲ្យ​បាន​វែងឆ្ងាយ​ទៅដល់​អនាគត ដោយ​ត្រូវមាន​ផែនការ​ច្បាស់លាស់ និង​គ្រប់គ្រង​ភ្ញៀវទេសចរ​ឲ្យ​បាន​ហ្មត់ចត់ ពិសេស​ស្រប​ពេលដែល​ពិភពលោក​ទាំងមូល បាននិងកំពុង​ប្រឈម​នឹង​ការវិវត្ត​ថ្មីៗ​ឥតឈប់ឈរ ទាំង​លើ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។​
​ ​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​សមុទ្រ​ទាមទារ​ចាំបាច់​ឲ្យ​មានការ​អភិវឌ្ឍន៍​ទីក្រុង​​ស្អាត ទីក្រុង​បៃតង ឆ្នេរសមុទ្រ​បៃតង និង​កោះ​បៃតង ស្របតាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ស្ដីពី​គោលការណ៍​ណែនាំ​លើ​ការ​​អភិវឌ្ឍ​រមណី​ដ្ឋា​ន​ឆ្នេរសមុទ្រ ដែលជា​គំរូ​អភិវឌ្ឍន៍​គិតគូរ​ដល់​ការអភិរក្ស ថែរក្សា​សម្បត្តិ​វប្បធម៌ ធនធានធម្មជាតិ​និង​បរិស្ថាន​ប្រកប​​ដោយ​និរន្តរភាព ពោល​អភិវឌ្ឍន៍​ដើម្បី​អភិរក្ស ដោយ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​និរន្តរភាព និង​តុល្យភាព​ផ្នែក​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​បរិស្ថាន​។​
​ ​
​ជាងនេះទៅទៀត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ​​គ្រប់​ប្រភេទ ទេសចរ​ជាតិ​-​អន្តរជាតិ វិស័យ​ឯកជន ប្រជាពលរដ្ឋ ចូលរួម​ឲ្យ​បាន​ផុសផុល​ក្នុង​ពិធីបុណ្យ​សមុទ្រ នាពេល​ខាងមុខនេះ ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ទេសចរ​ជាតិ​-​អន្តរជាតិ អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ក្នុង​ចលនា​ប្រលងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត បដិសណ្ឋារកិច្ច​ល្អ​» និង​សហការ​ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន​ដែលជា​កត្តា​ចម្បង​មិនអាច​ខ្លះ​បាន ក្នុងការ​ថែរក្សា​តំបន់ឆ្នេរ​សមុទ្រ​ឲ្យ​ស្រស់ស្អាត​យូរអង្វែង​ដើម្បី​បន្ត​ជាម​រតក​​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕

2
​ ​

Leave a Response