ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​​នឹង​ប្រឈម​​​ការពិន័យ​ពី​ធនាគារជាតិ​​ ប្រសិនបើ​ផ្តល់​ឥណទាន​មិន​ច្បាស់លាស់​​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (០៦ ធ្នូ ២០១៧) ៖ ​​​​​ក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​៤​របស់​ធនាគារជាតិ​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃ​០៥ ខែធ្នូ ​ម្សិល​មិញ​​ លោកស្រី ជា សេរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​​ថ្លែង​ឲ្យ​ដឹងថា «​ធនាគារជាតិ​ស្នើរ​ឲ្យ​គ្រប់​គ្រឹះស្ថាន ទាំងអស់​អប់រំ​ដល់​ពលរដ្ឋ ឲ្យ​យល់ដឹង​ពី​ការប្រើប្រាស់​កម្ចី​ឲ្យ​ត្រូវ​នឹង​គោលដៅ និង​គោរព​កាតព្វកិច្ច​ខ្ចីប្រាក់ មានន័យថា​ខ្ចី​ត្រូវតែមាន​ភារកិច្ច​សង​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ​»​។

លោកស្រី​​បន្ត​ថា កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ពង្រឹង​ពី​ការទទួលខុសត្រូវ របស់​ស្ថាប័ន​ហិរញ្ញ​វត្ថ​ផ្ទាល់​តែម្ដង​ដោយ​ចាត់​​វិធានការ​ខ្លាំង​ទៅដល់​ស្ថាប័ន​ណា​​ដែល​មិនបាន​អប់រំ​ដល់​បុគ្គលិក​របស់ខ្លួន​ឲ្យ​សិក្សា​លម្អិត​ពី​លទ្ធភាព​អ្នក​ខ្ចី មុននឹង​ឲ្យ​កម្ចី ព្រោះ​គ្រឹះស្ថាន​ទាំងនេះ​បានដាក់​ទិសដៅ ​ដល់​បុគ្គលិក​របស់ខ្លួន​ថា ប្រសិន​បើ​បញ្ចេញ​ឥណទាន​បាន​ច្រើន និង​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ច្រើន​ដូចគ្នា​។ អីចឹង​ហើយ​បាន​មន្ត្រី​ទាំងនោះ ធ្វើយ៉ាងណា​រុញ គ្រាន់តែ​រក​វិធី​ធ្វើយ៉ាងណា​រុញ​ឥណទាន​ចេញ​ឲ្យ​បាន​ច្រើនតែ​ប៉ុណ្ណោះ​។ នេះ​ជា​ហា​នី​ភ័យ​មួយ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​។​

លោក​ស្រីក៏​បាន​​បញ្ជាក់​ថា ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការផ្ដល់​កម្ចី ដោយ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ពី​លទ្ធភាព​របស់​អ្នក​ខ្ចី ប្រសិនបើ​អ្នក​ខ្ចី​មិនមាន​លទ្ធភាព​សង​មកវិញ​ទេនោះ តែ​បែរជា​ផ្ដល់​កម្ចី​ដល់​គាត់ នោះ​មិនមែនជា​ការជួយ​ដល់​ពួកគាត់​ទេ​តែ​ជាការ​ជាន់​ពួកគាត់​ទម្លាក់​ទឹក​ទៅវិញ​។ ​ធនាគារជាតិ​នៃ​កម្ពុជា​​នឹង​ចាត់​វិធានការ​​ចំពោះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណា ដែល​មិន​ទទួលខុសត្រូវ ក្នុងការ​ផ្ដល់​ឥណទាន​ដល់​ពលរដ្ឋ​៕​

​លោកជំទាវ នាវ ច័ន្ទ​ថា​ណា ថ្លែង​ក្នុង​ពិធី​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​៤ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។

​លោកជំទាវ នាវ ច័ន្ទ​ថា​ណា ថ្លែង​ក្នុង​ពិធី​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​៤ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។

 

Leave a Response