ស្លាប់​៣​នាក់ និង​របួស​១២​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៦ ធ្នូ ២០១៧) ៖ នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧​ម្សិលមិញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៥​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​, របួសស្រាល​៣​នាក់ និង​របួសធ្ងន់​៩​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៣​គ្រឿង រថយន្ត​តូច​៥​គ្រឿង​, រថយន្ដ​ធុន​ធំ​២​គ្រឿង​។ មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​, ស្រវឹង និង​ប្រជែង​៕

1

 

Related Articles

Back to top button
Close
Close