ថ​យ្ត​ក្រុង​ដឹក​អ្នក ដំណើរ​របស់​ សាលា​រាជធានី​ បើក​កៀរ​ ​កិន​ក្មេង​ អាយុ​១៣​ឆ្នាំម្នាក់​ ស្លាប់​​

សារព័ត៌មាន​​ Cambodia News/​

ភ្នំពេញ (២៦ តុលា ២០១៥) ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​សាលា​រាជធានី​បើកបរ ក្នុង​ល្បឿន​លឿន​កៀរ​ក្មេងប្រុស​ម្នាក់​អាយុ ១៣​ឆ្នាំ​បណ្តាល​ឲ្យ​ដួល​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​ភ្លាម​នៅ កន្លែងកើតហេតុ ខណៈដែល​ក្មេងប្រុស​រងគ្រោះ​ចេញពី​រៀន​ហើយ​ជិះ​ម៉ូតូ​យឺត​ឈប់​អែប​កៀន​ផ្លូវ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​០០​នាទី ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ នៅលើ​កំណាត់​មហាវិថី​សហព័ន្ធរុស្ស៊ី ចំណុច​ទល់មុខ​វត្ត​ម​ង្គ​ត់បុ​រី ហៅ​វត្ត​ទួល​ក្រសាំង ស្ថិតក្នុង ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​ ​

​ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ រស់ រ័ត្ន​បញ្ញា អាយុ ១៣​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ចំណែក​រថយន្ត​បង្កហេតុ​មាន​ម៉ាក​HYUNDIA ពណ៌​ខៀវ ពាក់ ស្លាក​លេខ​រដ្ឋ​37 3-0049 និង​ម៉ូតូ​ក្មេងប្រុស​រងគ្រោះ​ម៉ាក​TODAY ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំ ពេញ​1FC-7853 ធ្វើដំណើរ​ស្រប​ទិស​គ្នា​លិចទៅ​កើត​។​

​​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​រួច​ក៏​នាំយក​រថយន្ត​បង្កហេតុ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ រងចាំ​ការដោះស្រាយ​តាមច្បាប់ ​ចំណែក​អ្នកបើកបរ​បាន​ក៏​រត់​គេចខ្លួនបាត់​៕​

New1

 

 

Related Articles

Back to top button
Close
Close