ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

សម្តេច​តេ​ជោ ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​ចំពោះ ​ការ​ញុះញង់​របស់លោក សម រង្ស៊ី​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (០៦ ធ្នូ ២០១៧) ៖ ​ក្នុងឱកាស​នៃ​ការជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ ប្រមាណ​ជាង​១​ម៉ឺន​៥​ពាន់​នាក់​នៅ​តំបន់​អូ​ដឹ​ម​ស្ថិត​​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៦ ខែធ្នូ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ ​ការ​ញុះញង់​របស់លោក សម រង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែងតែ​អំពាវនាវ​ឲ្យ​កងទ័ព​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​។

តាមរយៈ​ហ្វេ​ស​ប៊ុ​ក សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​សរសេរ​នៅ​ព្រឹក​នេះ​ថា​«​កូនក្មួយ​ដឹង​ទេ ក្នុងពេលដែល​ពូ​ចុះមក​សួរ​សុ​ទុក្ខ និង​ស្វែងយល់​អំពី​ស្ថាន ភាព​ការងារ​របស់​ក្មួយៗ ដើម្បី​ពូ​មានឱកាស​បាន​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​រួមទាំង​ការ​តម្លើង​​ប្រាក់ខែ ការថែទាំ​សុខភាព ប្រាក់ ចូល​រឺ​ត្រែ​ត​និង​ប្រាក់ឧបត្ថម្ភ​គាំពារ​សុខភាព​ជាដើម​…​។​ល​។​

​កូនក្មួយ​ដឹង​ទេ គឺមាន​ក្រម​ជន​ក្បត់ជាតិ​នៅក្រៅ​ប្រទេស បាន​អំពាវនាវ​អោយ​កងទ័ព​ជាតិ​យើង​បះបោរ​។ តើ​មាន​អ្វី​កើតឡើង បើ​កងទ័ព​យើង​បះបោរ មែន​? គឺ​មានតែ​សង្គ្រាម​កើតឡើង​…​គឺ​នឹង​គ្មាន​រោងចក្រ​ហើយ​ក្មួយៗ​ក៏​អត់​មានការ​ងារ​ធ្វើ​ដែល​ប៉ះពាល់​​ដល់​ជីវភាព​រស់នៅ​របស់​ក្មួយៗ​ព្រមទាំង​ក្រុមគ្រួសារ ឪពុក ម្តាយ និង​បងប្អូន​រាប់លាន​នាក់​មិន​ខាន​។ ជន​ក្បត់ជាតិ​ទាំងនោះ​ស្គាល់​​កម្ពុជា​តិចពេក​ហើយ ស្គាល់​កងទ័ព ជាតិ​យើង​តិចពេក​ហើយ​។ កងទ័ព​ជាតិ​យើង មិន​លង់​ចាញ់​ល្បិចកល​ដោយ​ការ​ញុះញុង​ពី​ជន​ក្បត់ជាតិ ទាំង​នោះឡើយ​។ ជន​ដែល​ញុះញុង​អោយ​កងទ័ព​មិន​គោរព​បទបញ្ជា​គឺជា បទល្មើស​ដែល​នឹង​ទទួលទោស​ទៅតាម​ច្បាប់​ប្រទេស​ជា​ធរមាន​។​

​ពូ​សូម​បញ្ជាក់ជូន​ក្មួយៗ​ក៏ដូចជា​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស​ថា នៅពេល​មាន​វត្តមាន​ពូ​ដឹកនាំ​ប្រទេស​គឺ​កុំ​បារម្ភ​ពី​សង្គ្រាម​​កើតឡើង​អោយសោះ​។ ពូ (​ហ៊ុន សែន​) រួមជាមួយ​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន ជា ច្រើន​ទៀត​គឺ​ប្តេជ្ញា​ការពារ​ថែរក្សា​សន្តិភាព​​សម្រាប់​ប្រទេសជាតិ​យើង​ទាំងមូល​»​៕

1

2

 

Leave a Response