ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

ដេ​នី​ខ្វាន់ ច្រណែន​នឹង មាស សុខ​សោភា

សារព័ត៌មាន​ Cambodia News/

កម្សាន្ត(២១ ធ្នូ ២០១៧)​ ៖ តាម​រយៈឃ្លី​ប​វីដេអូ​នៃ​ឈុត​ក្រៅ​ឆាក​ក្នុង​ការសម្ដែង​MV​ថ្មី របស់​កំពូល​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ថោ​ន កញ្ញា មាស សុខ​សោភា ត្រូវបាន​បង្ហោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ក៏ដូចជា​សារព័ត៌មាន​មួយចំនួន បាន​បង្ក​ការភ្ញាក់ផ្អើល និង ចាប់​អារម្មណ៍​​ខ្លាំង ក្រោយពេល​ឃើញ​សកម្មភាព​សម្ដែង​ស្ថិតក្នុង​ឈុត​ស្លៀកពាក់​សិច​ស៊ី​ស្រើបស្រាល ​របស់​នាង​។​

​​និយាយ​ពី​​តារា​សម្តែង​ស្រី​កញ្ញា ដេ​ន​នី ខ្វាន់ ដែល​ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សម្រេច​បិទផ្លូវ​សិល្បៈ​រយៈពេល​១​ឆ្នាំ ព្រោះតែ​ការ​ស្លៀកពាក់​សិច​ស៊ី​ឯណោះ​វិញ ក៏បាន​លើកឡើងថា នេះ មាស សុខ​សោភា​ប្រសិនជា​ខ្លួន​នាង​ហ៊ាន​តែ​ស្លៀកពាក់​បែបនេះ​​ទៀត​នោះ ច្បាស់​ជា​ត្រូវ​ក្រសួង​ផ្អាក​សិល្បៈ​យ៉ាងហោចណាស់​គឺ​១​ឆ្នាំ​ទៀត​ជាមិនខាន​ ។​
​ ​
​កញ្ញា ដេ​ន​នី ខ្វាន់ បាន​និយាយថា “…Idol របស់ខ្ញុំ​គាត់​ស្លៀក​ប៉ុណ្ណឹង គឺ​វា​មិន​ចម្លែក​នោះទេ ព្រោះ​គាត់​ស្លៀក​ថត​នៅ​សមុទ្រ​ហើយ​​ក៏​ជា​សិល្បៈ​ក្នុងការ​សម្តែង​យ៉ាងណា​ ក៏​ខ្ញុំ​នៅតែ​ស្រលាញ់​ចូល​ចិ​ត្ដ​គាត់​ដដែល​ព្រោះ​មិនអាច​វាយតម្លៃ​មនុស្ស​ ត្រឹមតែ​ការ​ស្លៀកពាក់​​នោះទេ​…​តែ​បើសិនជា​ឈុត ដែល​គាត់​ស្លៀក​មក​ខ្ញុំ​ជា​អ្នក​ស្លៀក​វិញ​ច្បាស់​ណាស់​ប្រាកដជា​ត្រូវ​ ក្រសួង​ផ្អាក​យ៉ាងតិច​ក៏​មួយឆ្នាំ​ទៀត​ដែរ​…”៕​

6

 

Comments are closed.