ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

កន្លែងទាំង១០ ដែលអ្នកមិនគួរទុកទូរស័ព្ទ​

សារព័ត៌មាន​ Cambodia News/

សុខភាព (២៩ ធ្នូ ២០១៧) ​ទូរស័ព្ទ​ បាន​ក្លាយ​ជាឧបករណ៍មួយដែលតែងតែនៅជាប់ជាមួយមនុស្សស្ទើរតែគ្រប់ពេលគ្រប់វេលា រហូត​ដល់​សូម្បី​អ្ន​ក​ខ្លះ​ទៅបន្ទប់ទឹកក៏យកទៅតាមខ្លួនដែរ។ ដោយសារវាជាមិត្តជិតស្និទ្ធនឹងមនុស្សបែបនេះហើយ អ្នកក៏គួរតែដឹងពីរបៀបថែរក្សា និង​ទុក​ដាក់​ទូរស័ព្ទ​ឱ្យបានត្រឹមត្រូវផងដែរ ចៀសវាងមានបញ្ហាកើតឡើងចំពោះអាយុជីវិត និងសុខភាព​។

កន្លែងទាំង១០ ដែលអ្នកមិនគួរទុកដាក់ទូរស័ព្ទ ព្រោះវាមិនមានសុវត្ថិភាព និងផ្តល់ផលប៉ះពាល់ដល់សុខភាពរបស់អ្នក៖  ​

១.ហោប៉ៅក្រោយ

​នៅ​ពេល ដែល​អ្នក​ទុក​ទូរស័ព្ទ​នៅ​ក្នុង​ហោប៉ៅក្រោយ អាចនឹងងាយប៉ះកញ្ចក់វាដោយអចេតនាខលទៅអ្នកណាម្នាក់ ឬ​ខាង​សង្គ្រោះ​បន្ទាន់​ជា​ដើម​។

២.ហោប៉ៅខោខាងមុខ

ដោយសារតែបុរសគ្មានកាបូបយួរដៃដូចនារី បានជាធ្វើឱ្យការដាក់ទូរស័ព្ទនៅក្នុងហោប៉ៅខោខាងមុខ បានក្លាយជាទីពេញនិយមរបស់បុរស។ តែការធ្វើបែបនេះបែរជាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពបុរសយ៉ាងធ្ងន់ធ្ងរទៅវិញ ដោយសារតែធាតុវិទ្យុសកម្មក្នុងទូរស័ព្ទ ​

៣. អាវទ្រនាប់

ការទុកទូរស័ព្ទនៅក្នុងបរិវេណដើមទ្រូងបែបនេះ ជាមូលហេតុបណ្តាលឱ្យអ្នកប្រឈមមុខ នឹងជំងឺមហារីកសុដន់បាន។ ដូច្នេះដើម្បីការពារ និងបង្កាហានិភ័យទាំងឡាយ អ្នកមិនគួរដាក់ទូរស័ព្ទនៅបរិវេណដើមទ្រូងសោះឡើយ។

៤.ត្រគាក

ការដាក់ទូរស័ព្ទក្បែភ្លៅ និងត្រគាក ត្រូវបានគេស្រាវជ្រាវរកឃើញថា អ្នកមានផលប៉ះពាល់ដល់ឆ្អឺងត្រគាករបស់អ្នកបាន។ ​

៥. ផ្អឹបនឹងផ្ទៃមុខ

​អ្នកមិនគួរប្រើទូរស័ព្ទដោយនិយាយផ្អឹបជាប់ផ្ទាល់នឹងស្បែកមុខរបស់អ្នកពេកនោះទេ យ៉ាងហោចណាស់ ក៏គួរតែរក្សាគម្លាតឱ្យបាន ០.៥ ទៅ ១.៥ សង់ទីម៉ែត្រពីស្បែក និងផ្ទៃមុខរបស់អ្នកដែរ។

៦.ឆ្នាំងសាកទូរស័ព្ទ

​ការទុកទូរស័ព្ទសាកថ្មចោលយូរម៉ោងពេក បើទោះជាវាមានថ្មកាន់ពេញក៏ដោយ អាចធ្វើឱ្យថ្មទូរស័ព្ទរបស់អ្នកខូចគុណភាព ឡើងកម្តៅ ថែមទាំងអាចបង្កជាហានិភ័យផ្សេងៗជា យថាហេតុបានផងដែរ។

៧. កន្លែងដែលត្រជាក់ខ្លាំង

ចៀសវាងបញ្ហា អ្នកគួរតែរក្សាទុកទូរស័ព្ទរបស់អ្នកកុំឱ្យប៉ះនឹងអាកាសធាតុត្រជាក់ពេក ឬអ្នកអាចប្រើស្រោមទូរស័ព្ទការពារបន្ថែមក៏បាន

៨.កន្លែងក្តៅ

អាកាសធាតុក្តៅក៏អាចធ្វើឱ្យប៉ះពាល់ដល់គ្រឿងក្នុងអេឡិចត្រូនិចរបស់ទូរស័ព្ទផងដែរ។ ដូច្នេះអ្នកមិនគួរទុកទូរស័ព្ទនៅក្រោមកម្តៅដែលក្តៅខ្លាំង នៅក្នុងឡាន នៅមាត់សមុទ្រ ឬសូម្បីតែដាក់ក្បែរចង្ក្រាន។

៩.រទេះរុញក្មេង

​ដាក់ទូរស័ព្ទនៅក្នុងរទេះរុញរបស់កូន​ អាចធ្វើឱ្យប៉ះពាល់ និងអសុវត្ថិភាពសម្រាប់កូនៗបាន ដោយវាធ្វើឱ្យក្មេងមានបញ្ហាខួរក្បាល និងអាកប្បកិរិយាដូចជា ពិបាកផ្ចង់អារម្មណ៍ រួមទាំងមានអារម្មណ៍ឯកាដូចខ្វះការស្រលាញ់ និងយកចិត្តទុកដាក់ពីម្តាយជាដើម។

១០. ក្រោមខ្នើយ

ការដាក់ទូរស័ព្ទក្រោមខ្នើយគេងរយៈពេលយូរ អាចធ្វើឱ្យធាតុវិទ្យុសកម្មសាយភាយចេញមក ធ្វើឱ្យអ្នកមានបញ្ហាឈឺក្បាល និងវិលមុខផងដែរ​។ មួយ​ទៀត​ នៅពេលដែលទូរស័ព្ទមានបញ្ហាដូចជាផ្ទុះ ឬឆេះ នឹងធ្វើឱ្យប៉ះពាល់ និងបង្កើនហានិភ័យដល់អាយុជីវិតរបស់អ្នកផងដែរ៕

 

Leave a Response