ជិះ​ម៉ូតូ​ទាក់​ដៃ​ចង្កូត​គ្នា​ដួល​បែក​ក្បាល​សន្លប់​មួយ​សន្ទុះ​ធំ​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី២៣ ធ្នូ ម៉ូតូពីរគ្រឿង ទាក់ដៃចង្កូតគ្នា បណ្តាលឲ្យបុរសម្នាក់ជាឪពុកបែកក្បាលសន្លប់ ចំណែកម៉ូតូសេ១២៥ មិនមានរងរបួស បានជិះរត់គេច ស្រាប់ធ្លាក់អ្នកជិះពីក្រោយ នៅកន្លែងកើតហេតុ តាមផ្លូវលេខ១៩៣កែង ៣១៨ ក្នុងមណ្ឌល៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

ប្រភព័ត៌មានបានឲ្យដឹងថា ម៉ូតូសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅជិះគ្នា២នាក់ តាមផ្លូវលេខ១៩៣ ពីជើងទៅត្បូង ចំណែកម៉ូតូវីវ៉ា ស៊េរី២០០៨ ពណ៌ខ្មៅ ជិះគ្នា២នាក់ឪពុក និងកូន ប្រុសតូចម្នាក់ ជិះតាមផ្លូវលេខ៣១៨ ពីលិចទៅកើត ខណៈមកដល់ចំណុចផ្លូវកែងម៉ូតូទាំង ពីរគ្រឿង ទាក់ដៃចង្កូតគ្នាដួលបណ្តាលឲ្យអ្នកបើកម៉ូតូវីវ៉ាដួលបែកក្បាលសន្លប់ និងកូន ប្រុសតូចនោះ ពកក្បាលបន្តិច ។ ដោយឡែក ម៉ូតូសេ១២៥ មិនមានរងរបួស បានជិះម៉ូតូ រត់ពីកន្លែងកើតហេតុ ស្រាប់តែធ្លាក់អ្នកជិះក្រោយនៅកន្លែងកើតហេតុ ត្រូវអ្នកឃើញ ហេតុការណ៍នាំគ្នាចាប់ឃាត់ខ្លួនជាប់ ។

ក្រោយពេលកើតហេតុបុរសដែលសន្លប់មួយសន្ទុះ ធំដឹងខ្លួនវិញ រថយន្តសង្គ្រោះដឹកយក ទៅព្យាបាល គាត់មិនព្រមឡើងរថយន្តទៅព្យាបាលទេ តែក្រុមរថយន្តសង្គ្រោះជួយរុំមុខ របួសកុំឲ្យ ហូរឈាមច្រើនពេក បន្ទាប់មកប៉ូលិសបានទូរស័ព្ទទៅប្រពន្ធមកទទួលយកទៅ ព្យាបាលដោយខ្លួនឯង ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close