ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

បំផ្ទុះ​គ្រាប់បែក​នៅ​រដ្ឋធានី​កា​ប៊ុល​ផ្តាច់ជីវិត​មនុស្ស​៤០​នាក់ និង​៣០​នាក់​របួស​

សារព័ត៌មាន​ Cambodia News/

​កា​ប៊ុល (២៩ ធ្នូ ២០១៧) ៖ ក្រុម​ភេរ​វករ​ល្បី​លេខ​១ លើ​លោក​គឺ ISIS បាន​ចេញមុខ​អះអាងថា ខ្លួន​ជា​អ្នក​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នៅ​ភាគ​ខាងលិច​រដ្ឋធានី​កា​ប៊ុល នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បណ្តាល​ឲ្យ​មនុស្ស​សរុប​៤០​នាក់​ស្លាប់ និង​ជាង​៣០​នាក់​រងរបួស​ធ្ងន់​-​ស្រាល​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ​។​

​អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ឲ្យ​ដឹង​ទៀតថា ចំនួន​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​អាច​នឹងមាន​ការកើនឡើង​បន្ថែមទៀត ខណៈ​អ្នករងរបួស​ជាច្រើន ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខុសៗ​គ្នា ហើយ​ពួកគេ​ភាគច្រើន បាន​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​។ ការវាយប្រហារ​នេះ​បាន​កើតមានឡើង នៅពេលដែល​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​០២​នាក់ បាន​ចុច​បំផ្ទុះ​ខ្លួន​របស់​ពួកគេ នៅឯ​ទីតាំង​មួយកន្លែង ដែលជា​មជ្ឈមណ្ឌល​វប្បធម៌ និង​សាសនា​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី​ត Tebyan រួម​និង​ការិយាល័យ​សារព័ត៌មាន​អា​ហ្វ​ហ្គា​នី​ស្ថាន​តាំងនៅ​។​

​បើតាម​ប្រភពពី​មន្ត្រី​សន្តិសុខ​អា​ហ្វ​ហ្គ​នី​ស្ថាន «​ការជួប​ជុំគ្នា​មួយ កំពុងតែ​ប្រព្រឹត្តទៅ​នៅឯ​ទីតាំង​ខាងលើ នៅមុន​ពេលដែល​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​កើតឡើង ហើយ​ជនដៃដល់​ទាំង ០២​នាក់ ក៏បាន​បាត់បង់​ជីវិត នៅ​ហ្នឹង​កន្លែងកើតហេតុ​ផងដែរ​»៕

Leave a Response