ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

មនុស្ស ៩​នាក់​​ស្លាប់​​ក្នុង​​អំពើ​​កុបកម្ម​​នៅ​​ពន្ធនាគារ​​មួយក​ន្លែង​​នៅ​​ប្រេ​ស៊ី​ល​

សារព័ត៌មាន​ Cambodia News/

ប្រេ​ស៊ី​ល (០៣ មករា ២០១៨) ៖ មន្ត្រីប៉ូលិស​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មូលដ្ឋាន​កាលពី​ម្សិលមិញ​ថា អ្នកទោស​មួយចំនួន​បាន​វាយប្រហារ​គ្នា​នៅ​ពន្ធនាគារ​មួយកន្លែង​នៅ​រដ្ឋ​ហ្គៀស (Goias) នៅ​ប្រទេស​ប្រេ​ស៊ី​ល​ដោយបាន​សម្លាប់​មនុស្ស​ចំនួន​៩​នាក់ ហើយ​ចំនួន​១៤​នាក់​ទៀត​រងរបួស ។​

​មន្ត្រី​ពន្ធនាគារ​បាន​និយាយថា អំពើហិង្សា​នេះ​ទំនងជា​បានកើត​ឡើង​នៅពេល​អ្នកទោស​មួយចំនួន​នៅក្នុង​មន្ទីរ​ព​ន្ធា​នាគារ​មួយ​បាន​ឈ្លានពាន​ទៅលើ​អ្នកទោស​ចំនួន​៣​នាក់​ដែលជា​សមាជិក​របស់​ក្រុម​អ្នកទោស​ផ្សេងទៀត​ដែលមាន​ជម្លោះ​ជាមួយគ្នា​។​

មន្ត្រី​ពាក់ព័ន្ធ​បាន​បន្ថែមទៀតថា ក្រុម​អ្នក​វាយប្រហារ​បាន​ដុត​ពូក​នៅពេល​ពួកគេ​បាន​ដើរចូល​ក្នុង​កន្លែង​គូប្រជែង​របស់ខ្លួន​ព្រមទាំង​ដុត​សាក​សព​​មួយចំនួន​ដែល​ត្រូវបាន​ពួកគេ​សម្លាប់​ហើយ​ផងដែរ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​មូលដ្ឋាន​បាន​និយាយថា អ្នកទោស​ប្រហែល​១០៦​នាក់​បាន​រត់​ចេញពី​ពន្ធនាគារ​នៅពេល​អំពើ​កុបកម្ម​កើតឡើង ហើយ​មក​ដល់​ពេល​នេះ​មន្ត្រីប៉ូលិស​ទើបតែ​ចាប់​អ្នកទោស​ចំនួន​២៩​នាក់​ត្រឡប់មកវិញ​តែប៉ុណ្ណោះ​៕

 

Leave a Response