ក្តី​​ស្រ​មៃ​របស់ ​អ្នកនាង ​​គង់​ សុជាតិ​ និង​​ស្វាមី ​បាន​​សម្រេច​ហើយ​​

សារព័ត៌មាន​ Cambodia News/

កម្សាន្ត (៣០ សីហា ២០១៦) ៖ នៅពេលនេះក្តីស្រមៃ ចង់បានកូនជាតំណក់ឈាម​ ដើម្បីរឹតចំណងស្នេហ៍ ឲ្យកាន់តែផ្អែមល្ហែម របស់​ពិធី​ការិនី​ស្រី​ល្បី​ឈ្មោះ​ច្រើន​ឆ្នាំ អ្នកនាង គង់ សុជាតិ​ និង​ ស្វាមី លោក ជា វិបុល បាន​ក្លាយ​ជា​ការ​ពិត​ហើយ ដោយសារតែពេលនេះ អ្នកនាងកំពុងតែពពោះកូនស្រី ដែល​មាន​អាយុ ១៨​សប្តាហ៍ និង​៥ថ្ងៃ។

អ្នកនាង គង់ សុជាតិ​ បាន​ឲ្យ​ដឹង​ថា អ្នក​នាង​មានផ្ទៃពោះកូនស្រីតាមក្តីស្រមៃហើយ កូនស្រីម្នាក់នេះធ្វើឲ្យ អ្នកនាងនិងស្វាមី រឹតតែមានសុភមង្គល ព្រោះ​ថា​បំណង​ប្រាថ្នា​របស់​អ្នកនាង និងស្វាមី គឺចង់បានកូនដែល ជាដំណក់ឈាមរួមគ្នា ។ ហើយពេលនេះអ្នកនាង កំពុងតែខិតខំថែរក្សាសុខភាព ហើយក៏កាត់បន្ថយការងារ ដើម្បី​កូនក្នុងផ្ទៃផងដែរ ។

ដោយឡែកទាក់ទង ពេលវេលាសម្រាលវិញ គឺប្រហែលជាអាចពាក់កណ្តាល ខែមករាឆ្នាំ២០១៧ខាងមុខនេះ ដោយអ្នកនាងជ្រើសរើសសម្រាលកូន នៅ​ក្នុង​ស្រុក​មិន​ចេញ​ក្រៅប្រទេសទេ ៕

Capture3 5

 

Related Articles

Back to top button
Close
Close