រដូវវស្សា​បានចាប់ផ្តើម​ចូលមក​ដល់​សូមប្រុងប្រយ័ត្ន​​បាតុភូត​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (២១ ឧសភា ២០១៩) ៖ រដូវវស្សា​បានចាប់ផ្តើម​មកដល់ ជាមួយនឹង​ការធ្លាក់​ភ្លៀង​រាយប៉ាយ​កាន់តែ​ទូលំទូលាយ ចាប់ពី​ថ្ងៃទី​២១​ខែឧសភា ធ្វើ​ឧ្យ​សីតុណ្ហភាព​ចុះមក​នៅក្នុង​រង្វង់​ពី​៣៣​ទៅ​៣៥​អង្សា​សេ តែ​បាតុភូត​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់​នៅតែមាន​ឥទ្ធិពល​ខ្លាំង ត្រូវ​ប្រុងប្រយ័ត្ន​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៩ បាន​ជូនដំណឹង​ថា រដូវវស្សា​បាន​ចូលមក​ដល់​ហើយ​តែ​បាតុភូត​អែល​នី​ណូ El Niño ដែល​កើតមាន​តាំងពីដើម​ឆ្នាំ​មក​នោះ នៅតែ​បន្ត​មាន​ឥទ្ធិពល​។​

តាម​ការ​ព្យាករ​ដដែល​បានបង្ហាញ​ឲ្យ​ឃើញ​ទៀតថា ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃ​២៥​ខែឧសភា ជ្រលង​សម្ពាធ​ទាប​និង​ខ្យល់មូសុង​និរតី ចាប់ផ្តើម​ប​ង្កើ​ម​ឥទ្ធិពល​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​កើនឡើង​ជា​លំដាប់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ និង​រាយប៉ាយ​កាន់តែ​ល្អប្រសើរ​ជាង​មុន​៕

 

Related Articles

Back to top button
Close
Close