ម៉ាឡេស៊ី សម្រេចហាមមិនឲ្យអ្នកធ្វើដំណើរប្រើប្រាស់ខ្សែក្រវាត់កណ្តាល

សារព័ត៌មាន​ Cambodia News/

សុខភាព (០៣ មករា ២០១៨) ​៖​ ជា​ទូទៅ​ពេល​ធ្វើ​ដំ​ណើរ​ អ្នក​​តែង​តែ​​ពាក់​ខ្សែក្រវាត់ចំហៀងខ្លួន និងសម្រាប់​អ្នក​អង្គុយ​នៅ​ខាង​ក្រោយ​ត្រង់​កៅអី​​កណ្តាល​ ក៏​ពាក់​​ខ្សែវាត់ការពារនៅត្រង់ចំណុចពោះ ដែលខ្សែ ក្រវាត់​នេះគេច្រើនហៅថា ខ្សែក្រវាត់កណ្តាល ដើម្បី​ការពា​រ​សុវត្ថិ​ភាព​អ្នក​នៅ​ពេល ដែលរថយ​ន្តមានបញ្ហាប៉ះទង្គិច ឬ​មាន​បញ្ហា​គ្រោះ​ថា្នក់​ចរាចរណ៍​ផ្សេងៗដោយយថាហេតុ។

តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ចូនម៉ាឡេស៊ី បានឲ្យដឹងថា ខ្សែ​ក្រវាត់​កណ្តាល​នេះ​អាច​ជួយ​ទប់​ខ្លួន​អ្នក​ដំណើរ​បាន​មែន​ពេល​រថយន្ត​បុកទង្គិចអ្វីមួយ តែ​កម្លាំង​ទប់​ពេញ​មួយទំហឹងនេះក៏អាចធ្វើឲ្យប៉ះពាល់សរីរាង្គក្នុងរាងកាយផងដែរដូចជា អាចធ្វើឲ្យបែកពោះ  តម្រងនោម  ពោះ​រៀន​ ក្រពះ ផ្លោកនោម និងស្បួន (សម្រាប់មនុស្សស្រី) ។

យោងតាមហេតុផលខាងលើនេះ ទើប​រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​សម្រេច​ហាម​មិន​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្លួន​ប្រើ​ប្រាស់​ខ្សែក្រវាត់​កណ្តាល​នេះ​ទៀត​ទេ ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨ នេះតទៅ៕ ប្រែសម្រួល​ដោយ​សារព័ត៌មាន​ Cambodia News (ប្រភព​ពី​ ៖ thecoverage)

Related Articles

Back to top button
Close
Close