ម៉ូតូ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​រលាត់​ខ្មង​ជើង​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ា​១១​និង​០៥​នាទី​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ បុរស​ម្នាក់​បាន​រង​រ​បួស​រលាត់​ខ្មង​ជើង​ខាង​ស្តាំ​ដោយសារតែ​ម៉ូតូ​មួយ​ គ្រឿង​ទៀត​បុក នៅ​ចំណុច​ផ្លូវ​២១១​កេង​និង​ផ្លូវ​លេខ​១៨២ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

សាក្សី​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អ៊ែ​ប្លែក ពណ៌​ខ្មៅ​លាយ​​​ក្រហម ពាក់​ស្លាក់​លេខ​ភ្នំពេញ 1AH-1378 ធ្ងើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច កើត​ហេតុ​ម៉ូតូ​អ៊ែ​ប្លែក​បាន​ចាប់​ហ្វ្រាំង​អូស​ចម្ងាយ​៥​ម៉ែត្រ​ដោយសារតែ​ ឃើញ​បុរស​ម្នាក់ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ 1F-4896 តាម​បណ្ដោយ​ផ្លូវ​លេខ​២១១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តែ​ដោយ​សារ​ចាប់​ហ្វ្រាំង​មិន​ឈ្នះ​ក៏​ជ្រុល​ ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​បណ្ដាល​ឲ្យ​ដួល​នៅ​ចំណុច​ផ្លូវ​កែង​នេះ​តែ​ម្តង ។ ​

ក្រោយ​កើតហេតុ​ភាគី​ម៉ូតូ​អ៊ែរ​ប្លែក​សង់​១០​ដុល្លារ​ទៅ​ស​ឲ្យ​ម៉ូតូ​សង់​កូរ៉េ​ដើម្បី​បញ្ច​ប់​រឿង ៕​​ ហេង នាង​

art25.1

Related Articles

Back to top button
Close
Close