ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

កិច្ច​ប្រជុំ​​កំពូល​​មេ​គង្គ​​-​ឡាន​​ឆាង​​លើក​​​ទី​​២​​ចាប់​ផ្តើម​​នៅ​ថ្ងៃ​នេះ​​

​សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១០ មករា ២០១៨) ៖ នៅរសៀលថ្ងៃទី ១០ មករា នេះ កម្ពុជានឹងចាប់ដំណើការកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី២ នៅវិមាន​សន្តិភាព ដែលមាន ប្រមុខ​ដឹក​នាំ​នៃ​ប្រទេស​ទាំង៦ ដូចជា កម្ពុជា ចិន ឡាវ វៀតណាម ថៃ និងមីយ៉ាន់ម៉ា (ភូមា) នឹង​ចូល​រួម​ពិភាក្សា​រក​ដំណោះ​ស្រាយ​ល្អៗ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព មិត្តភាព និង​សន្តិភាព​រវាង​ប្រទេស​នៅ​តាម​ដង​ទន្លេមេ​គង្គដែ​ល​ភ្ជាប់​ទៅ​នឹង​ទន្លេ​ឡាន​ឆាង​ប្រទេសចិន។

​នៅក្នុងកិច្ចប្រជុំនេះ ប្រមុខដឹកនាំនៃប្រទេសទាំង៦ នឹងអញ្ជើញទស្សនាការតាំងពិព័រណ៍សមិទ្ឋផលនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង នៅក្នុងបរិវេណវិមានរដ្ឋាភិបាលផងដែរ។

​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ក្រោម​មូលបទ “​ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​” ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ប្រាំមួយ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នឹងធ្វើ​ការពិភាក្សា​លើ​បញ្ហាសំខាន់ៗ​ដើម្បី​អភិវឌ្ឍន៍​អនុតំបន់​ទន្លេមេគង្គ ផ្តោតជាសំខាន់​ទៅលើ​ការតាំង​ចិត្ត​ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​នៃ​អនុតំបន់​ទន្លេមេគង្គ​។

កម្ពុជាអរគុណមិត្តចិនដែលតែងតែយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជា នឹងជាមួយប្រទេសក្នុងតំបន់ ដោយ​សន្យា​មិន​ទុក​អោយ​ប្រទេស​ណាមួយនៅពីក្រោយឡើយ គឺយើងរីកចម្រើនទៅមុខទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែរ កម្ពុជារីករាយ ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ដំណើរ​ទស្សនៈកិច្ចរបស់ លោក នាយករដ្ឋមន្រ្តីចិន លី គឺឈាំង នៅថ្ងៃស្អែក៕ ដោយ៖ ហេង នាង​

 

 

 

Leave a Response