ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ចាប់ពី​ថ្ងៃទី​១២​ដល់​១៥​ខែមករា​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (១០ មករា ២០១៨) ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨ សីតុណ្ហភាព​នឹង ចុះ​ត្រជាក់​ជា​លើក​ទី​៣ ដោយ​តំបន់​ជួរ​ភ្នំ​ដងរែក អាកាសធាតុ​នឹង​ចុះ​ត្រជាក់​រហូតដល់​១៤​អង្សា​សេ​។​

​ក្រសួង​ធនធានទឹក​ បានឱ្យដឹងថា ​ក្រៅពី​ជួរ​ភ្នំ​ដងរែក ដែល​ចុះ​ត្រជាក់​រហូតដល់​១៤​អង្សា​សេ​នោះ សម្រាប់​ខេត្ត​មួយចំនួន​ដូចជា​៖ ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តព្រះវិហារ និង​ខេត្ត​ប៉ៃលិន នឹង​ចុះ​ត្រជាក់​ក្នុង​រង្វង់​១៦-១៨ អង្សា​សេ​។

បណ្តាល​រាជធានី​-​ខេត្ត​ដទៃទៀត សីតុណ្ហភាព​អប្បបរមា នឹង​ចុះ​ត្រជាក់​នៅក្នុង​រង្វង់​១៩-២១ អង្សា​សេ តែ​សម្រាប់​តំបន់​មាត់សមុទ្រ​វិញ សីតុណ្ហភាព​មាន​រង្វង់ ២៣-២៤​អង្សា​សេ​។

ក្រៅពី​ជួរ​ភ្នំ​ដងរែក ដែល​ចុះ​ត្រជាក់​រហូតដល់​១៤​អង្សា​សេ​នោះ សម្រាប់​ខេត្ត​មួយចំនួន​ដូចជា​៖ ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តព្រះវិហារ និង​ខេត្ត​ប៉ៃលិន នឹង​ចុះ​ត្រជាក់​ក្នុង​រង្វង់​១៦-១៨ អង្សា​សេ​។ បណ្តាល​រាជធានី​-​ខេត្ត​ដទៃទៀត សីតុណ្ហភាព​អប្បបរមា នឹង​ចុះ​ត្រជាក់​នៅក្នុង​រង្វង់​១៩-២១ អង្សា​សេ តែ​សម្រាប់​តំបន់​មាត់សមុទ្រ​វិញ សីតុណ្ហភាព​មាន​រង្វង់ ២៣-២៤​អង្សា​សេ​៕

Leave a Response