មុន​ស្លាប់​ឳពុក​សិស្សស្រី​និទ្ទេសA ម្នាក់ផ្តាំកូនត្រូវតែថតរូបអនុស្សាវរីយ៍ជាមួយសម្ដេចឱ្យបាន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៧ តុលា ២០១៩) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យសិស្សស្រីនិទ្ទេសA ម្នាក់ មកថតរូបនិងទទួលរង្វាន់អនុស្សាវរីយ៍មុនគេ ព្រោះប្អូនស្រីត្រូវត្រលប់ទៅចូលរួមពិធីបូជាសពលោកឪពុក ដែល​បានបាត់បង់ជីវិត កាលពីថ្ងៃសៅរ៍ ហើយត្រូវបូជាសពនាព្រឹកនេះ។

មុន​ពេល​​បាត់បង់ជីវិត ឪពុកយុវតីរូបនេះ ​ មានបណ្តាំចុងក្រោយ ដោយសូមឲ្យកូនស្រីរបស់ខ្លួនត្រូវតែថតរូបជាមួយសម្តេចតេជោឲ្យបាន ពេលចូលជួបសម្តេច។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចូលបុណ្យសព៥លានរៀលបន្ថែម លើថវិកាដែលសម្ដេចបានផ្ដល់ជូនសិស្សនិទ្ទេសAទាំងអស់ ។

សូមជម្រាបថា ព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់ក្មួយៗចៅៗ សិស្សានុសិស្ស ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេស(A) ចំនួន៤៤៣នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ៕

Related Articles

Back to top button
Close
Close