ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ក្លែងខ្លួន​បន្លំ​ធ្វើជា​ព្រះសង្ឃ​ចំនួន​១៩​នាក់

សារព័ត៌មាន​ Cambodia News/

សៀមរាប (១១ មករា ២០១៨) ៖ កម្លាំង​នគរបាល​ចម្រុះ​សហ​ការចុះ​ប្រមូល​ជនសង្ស័យ​ដែល​ក្លែងបន្លំ​ជាស​ង្ឃ​ដើរ​បិណ្ឌបាត​តាម​ទីផ្សារ​ទី​សា​ធារណៈ និង​ដេក​ស្នាក់​នៅតាម​ផ្ទះសំណាក់​ក្នុង​ក្រុង​សៀមរាប​បាន​ចំនួន​១៩​នាក់​កាលពី​ម្សិលមិញ​។​

​មន្ត្រីនគរបាល​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​១៩​នាក់ នោះ​រួមមាន​ទី​១៖ យ៉ាន ធន ស្រុកកំណើត​ភូមិ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង​, ទី​២៖ ឈ្មោះ ហុក ពិសី នៅ​ខេត្តព្រះវិហារ​, ទី​៣៖ ឈ្មោះ សាត សំ​អូន នៅ​ខេត្តតាកែវ​, ទី​៤៖ ឈ្មោះ ហម ហៀ​ង នៅ​ខេត្តកំពង់ស្ពឺ​, ទី​៥៖ ឈ្មោះ តូច ឡ នៅ​បាត់ដំបង​, ទី​៦៖ ឈ្មោះ សៅ សុភាព​, ទី​៧៖ គឺ សូរ​, ទី​៨៖ ឈ្មោះ គឺ លី​, ទី​៩៖ ឈ្មោះ យូ ពិ​សិទ្ធ​,​ទី​១០៖ ឈ្មោះ យឿន សាយ​ន្ត​, ទី​១១៖ ដួង ដា​នី​, ទី​១២៖ ម៉ាប់ ប៉ា​លី​, ទី​១៣៖ ឈ្មោះ ឈៀង ណាក់​, ទី​១៤៖ ផុន សុផាត​, ទី​១៥៖ ឈ្មោះ យី ហង់​, ទី​១៦៖ ឈ្មោះ វុន សឿន​, ទី​១៧៖ ឈ្មោះ អ៊ុត ណុន​, ទី​១៨៖ ឈ្មោះ សារី រ័ត្ន និង​ទី​១៩៖ ឈ្មោះ ពោ សុភ​ក្ត្រ័ ៕

 

Leave a Response