ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

លោក សម រង្ស៊ី អវត្តមាន​ក្នុង​ការចូល​បំភ្លឺ​នៅ​តុលាការ​នា​ព្រឹក​នេះ

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១១ មករា ២០១៨) ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​មិនមាន​វត្តមាន​តាម​ការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​តុលាការក្រុង​ភ្នំពេញ ន​ព្រឹក​នេះ ខណដែល​លោក សៀង សុខ ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន កោះហៅ​ទណ្ឌិត​សម រង្ស៊ី ចូល​បំភ្លឺ​ក្នុងនាម​ជន​សង្ស័យ​ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា នេះ តាម​បណ្តឹង​របស់លោក វង្ស ភក្តី មេធាវី តំណាង​ដោយ​អាណត្តិ របស់​អគ្គបញ្ជាការដ្ឋាន កងយោធពល​ខេមរភូមិន្ទ ដែល​ប្តឹង​ចោទ​ពីបទ “​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​”​។​

​លោក វង្ស ភក្តី មេធាវី​តំណាង​ដោយ​អាណត្តិ របស់​អគ្គមេបញ្ជាការ​នៃ កងយោធពល​ខេមរភូមិន្ទ កាលពីដើម​ខែធ្នូ បានដាក់​ពាក្យ​ប្តឹង​លោក សម រង្ស៊ី ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់ កុំឱ្យ​យោធិន​ស្តាប់បង្គាប់​ថ្នាក់ដឹកនាំ ស្របច្បាប់ ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ កងយោធពល​ខេមរភូមិន្ទ ៕

Leave a Response