ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

ការ​សំណេះ​សំណាល​​របស់​​សម្តេច​ ហ៊ុន សែន​ ​ជាការ​ចង់​​​ដឹង​​​សុខ​​ទុក្ខ​កម្មករ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១១ មករា ២០១៨) ៖  តាម​ការ​ថ្លែង​​​ប្រាប់​ប៊ី​ធី​វី ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ​របស់​បក្ស​កាន់​​អំណាច​ ​ បាន​ឲ្យ​ដឹង​​ថា ​ការចុះ​ជួប​សំណេះសំណាល​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ​ជាមួយ​កម្មករ កម្មការិនី​ជា​ការ​សួរសុខទុក្ខ ឬ​ ស្វែងយល់​ពី​បញ្ហា​កម្មករ ​មិន​មែន​​ដូច​អ្នកនយោបាយ​ក្រៅ​ស្រុក​ចាំតែ​ញុះញង់ ​រ​ហូត​បំផ្លិចបំផ្លាញ​នោះ​ទេ​។

ឯកឧត្តម សុខ ឥសាន បាន​​​ចាត់ទុកថា​ ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ ​និយោជិត​ គឺ​ដើម្បី​ដឹង​សុខទុក្ខ ​ដោះស្រាយ​បញ្ហា​ជា​កង្វល់ ​ការ​លំបាក​របស់​ផ្សារភ្ជាប់​ មនោសញ្ចេតនា​ជាមួយ​កម្មករ កម្មការិនី​ ជា​គ្រួសារ​តែមួយ ។

លើសពីនេះ ឯកឧត្តម​ បាន​បញ្ជាក់ថា សកម្មភាព​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន​មិនមែន​ទៅ​ញុះញង់​កម្មករ កម្មការិនី ឲ្យ​ធ្វើបាតុកម្ម វាយ​បំផ្លាញ​រោងចក្រ បិទផ្លូវ ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ​ដូច​ពួក​ក្រុម​ឧទ្ទាម​ដែល​កំពុង​គេច​នៅ​ក្រៅ​ស្រុក​នោះទេ​៕​

Leave a Response