ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

ប៉ូលិស​ទុយ​នី​ស៊ី​ចាប់ខ្លួន​មនុស្ស​២៣៧​នាក់​បន្ទាប់ពី​មានការ​ប៉ះទង្គិច​​

សារព័ត៌មាន​ Cambodia News/

ទុយ​នី​ស៊ី (១១ មករា ២០១៨) ៖ មន្ត្រី​ក្រសួងមហាផ្ទៃ​ទុយ​នី​ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​២៣៧​នាក់ រួមទាំង​អ្នកគាំទ្រ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​២​នាក់​ចំពោះ​ការវាយប្រហារ​ទៅលើ​ស្ថានីយ​ប៉ូលិស និង​អគារ​រដ្ឋាភិបាល​ជាច្រើន​កន្លែង និង​ការបំផ្លាញ​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត​នៅក្នុង​ការធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​។​

សាលារៀន​ជនជាតិ ជ្វី​ហ្វ (Jewish) មួយកន្លែង​ក៏ត្រូវ​បាន​រង​ការវាយប្រហារ​ផងដែរ​បន្ទាប់ពី​បាតុកម្ម​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ស្ថិតក្នុង​តំបន់​អាហ្វ្រិក​ខាងជើង​មួយ​នេះ​កាលពី​ថ្ងៃ​អង្គារ នៅពេលដែល​ប្រជាពលរដ្ឋ​បានធ្វើ​ការតវ៉ា​ប្រឆាំង​ទៅនឹង​ការដំឡើងថ្លៃ និង​ដំឡើង​ពន្ធ​ថ្មី​ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​០១ ខែមករា​។

សូមបញ្ជាក់ថា ការតវ៉ា​ដែល​ចាប់ផ្តើម​ពី​ទ្រង់ទ្រាយ​តូច​មួយ​នោះបាន​បណ្តាល​ឲ្យ​រីក​រាលដាល​ដល់​សង្កាត់​ជាង​២០​នៅ​ទូទាំងប្រទេស​ទុយ​នី​ស៊ី និង​បាន​បង្ក​ឲ្យ​អ្នក​តវ៉ា​ម្នាក់​ស្លាប់​កាលពី​ថ្ងៃ​ច័ន្ទ​៕

Leave a Response