ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ មករា ២០១៨) ៖ នៅព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ​ គណៈរដ្ឋមន្រ្តីកម្ពុជា បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៣ ។

បៀបវារៈដែលត្រូវត្រូវលើកយកមកពិភាក្សាថ្ងៃនេះរួមមាន៖

១៖ សេចក្តីព្រៀងយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨- ២០២៥។

២៖ របាយការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី២ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២១​ និងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

៣៖ បញ្ហាផ្សេងៗ ដែលរួមមាន សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ: កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ -វៀតណាម៕

 

Leave a Response