ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

រដ្ឋាភិបាល​​កម្ពុជា​​រៀប​ចំ​​របប​​សន្តិសុខ​​សង្គម​​ជូន​​ដល់​​មន្ត្រី​​សា​ធា​រណៈ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ មករា ២០១៨) ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៨ បានរៀបចំ​កិច្ចប្រជុំ ពិភាក្សា​ពី​ការផ្តល់​របប​សន្តិសុខ​សង្គម​ជូន​ដល់​មន្ត្រី​រាជ កងកម្លាំង​នគរបាល និង​មន្ត្រី​សាធារណៈ​ផ្សេងទៀត ដើម្បីអោយ​ពួកគេ​អាច​ទទួលបាន​ផលប្រយោជន៍​នានា​នៅពេល​ជួប​គ្រោះ​ហា​នី​ភ័យ​ណា​មួល​កើតឡើង​ជាយថាហេតុ​។​

ការធ្វើ​យ៉ាង​ដូច្នេះ ត្រូវ​បាន​គេ​មើលឃើញថា បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ផ្តល់​របប​សន្តិសុខ​សង្គម​ដល់​ កម្មករ កម្មការិនី និង​អ្នក​ធាក់ស៊ីក្លូ​ជាដើម​នាពេល​កន្លងមក​។

 

កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​ក្រសួងមហាផ្ទៃ​នេះ ក៏បាន​ពិភាក្សា​លើ​មា​ត្រា​មួយ​ចំនួន​ដែល​បានចែង​ក្នុង ព្រះរាជក្រឹត្យ​លេខ ន​.​ស​.​រ​.​ក​.​ត​០២១៧០៧៨ ស្តីពី​បង្កើត​របប​សន្តិសុខ​សង្គម​ស្តីពី​ហា​នី​ភ័យ​ការងារ សម្រាប់​មន្ត្រី​សាធារណៈ និង​ផ្នែក​ថែ​ទាំង​សុខភាព​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង អតីតយុទ្ធជន​។

បើតាម​ការ​អោយដឹងពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា កងកម្លាំង​នគរបាលជាតិ​នឹង​អាច​ទទួលបាន​រប​បស​ន្តិ​សុខ​សង្គម​ថែ​នានា​ពី​រដ្ឋាភិបាល​នៅពេល​កើត​ហា​នី​ភ័យ​បន្ទាប់ពី​ពួកគេ​ចូល​បំរើការ​រហូតដល់​ចូល​និវត្តន៍​៕

Leave a Response