សមត្ថ​កិច្ច​ឃាត់​ខ្លួន​បុរស​ម្នាក់​រួម​ជា​មួយ​ដាវ​សាមូ​រៃ​មួយ​ដើម​

ភ្នំពេញ ៖ គោក កាលពីវេលាម៉ោង ២៣និង២០នាទីយប់ ថ្ងៃទី១២  ធ្នូ  សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងសាឡាង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ បន្ទាប់រូបគេរួមជាមួយនិងបក្សពួកយកដាវសាមូរៃ ដេញកាប់យុវជនមួយក្រុមទៀត នៅចំណុចមុខហាងបឹងយក្ស ផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

សាក្សីដែលបានឃើញហេតុការណ៍នេះនិយាយថា មុនពេលកើតហេតុគេសង្កេតឃើញ យុវជន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង សេរី៩០ ពណ៌ទឹកប៊ិច តាមបណ្តោយផ្លូវ ៣៣៦ លុះមកដល់មុខហាងយីហោបឹងយក្ស ស្រាប់តែមានបុរសម្នាក់ វ័យជាង៣០ឆ្នាំ រួម ជាមួយនិងបក្សពួកម្នាក់ទៀត បានជិះម៉ូតូសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ កាន់ដាវសាមូរៃ ដេញកាប់យុវជន២នាក់ខាងលើ បង្កឲ្យមានការផ្អើលឆោឡោ រហូតទៅដល់ចំណុចជិត ផ្សារដើមគរ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក៏ត្រូវ ប៉ូលិសឃាត់ខ្លួនបុរសម្នាក់ដែលកាន់ដាវសាមូរៃ ដេញវាយគេ យកទៅកាន់ទីស្នាក់ការន គរបាល ប៉ុស្តិ៍បឹងសាឡាង ដើម្បីធ្វើការសាកសួរ។

ទាក់ទិននឹងហេតុការណ៍នេះ យុវជនដែលត្រូវបុរសខាងលើដេញវាយ បានដាក់ពាក្យ បណ្តឹង នៅប៉ុស្តិ៍បឹងសាឡាង ដើម្បីសុំអន្តរាគមន៍ពីសមត្ថកិច្ចឲ្យជួយដោះស្រាយ។ ដោយ យោងទៅតាមពាក្យបណ្តឹងយុវជនរងគ្រោះ និងវត្ថុតាងដែលជនបង្កកាន់ជាប់នឹងដៃ សមត្ថកិច្ចបានសំរេចឃាត់ខ្លួនបុរសរូបនោះ មកឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close