រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌​មាន​ទាម​ទារ​រក​ឈ្មោះ​និង​ចំនួន​អ្នក​ទោស​នយោ​បាយ​នៅ​កម្ពុជា​

ភ្នំពេញ៖ នៅក្នុងមណ្ឌលព័ត៌មានកាលពីព្រឹកថ្ងៃទី១៩ វិច្ឆិកា ២០១២នេះ លោកខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានទាមទារឲ្យគណបក្ស ប្រឆាំងបង្ហាញឈ្មោះ និងចំនួនអ្នកទោសនយោបាយនៅកម្ពុជា។

ការលើកឡើងយ៉ាងដូច្នេះក្នុងការឆ្លើយតបទៅនិងការធ្វើសកម្មភាពប្រឆាំងទាមទារឲ្យ រដ្ឋាភិបាលលើកលែងទោសអ្នកប្រឆាំង ម្តងហើយម្តងទៀត ខណៈពេលដែលកិច្ចប្រជុំកំពូលអាស៊ានកំពុងដំណើរការ ក្រោមការការពារសុវត្ថិភាពដ៏តឹងរ៉ឹងសំរាប់មេដឹកនាំកំពូលៗលើ ពិភព លោក ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ។

លោករដ្ឋមន្រ្តីបន្តថា «គណបក្ស ប្រឆាំងធ្វើអីក៏ធ្វើទៅកុំឲ្យតែប៉ះពាល់ដល់ដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ាន និងប៉ះពាល់ដល់សុវត្ថិភាពថ្នាក់ដឹកនាំ ហើយបក្សប្រឆាំងរាប់មកថាតើអ្នកណាខ្លះ ដែលជាអ្នកទោសនយោបាយ អោយឈ្មោះមក យើងនឹងពិនិត្យពិចារណា តែ បើអ្នកទោស ដែលជាប់ដោយរំលោភបទល្មើសព្រហ្មទណ្ឌ ជារឿងផ្សេង»៕

ដោយ៖ ហេង នាង

លោកខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា (រូប dap)

 

Related Articles

Back to top button
Close
Close