ឃាត់​គ្រូទាយ ​កាត់​ប្រជ្រុយ ​ពី​បទ​រំលោភ ​សេព​សន្ថវៈ ​

សារព័ត៌មាន​​ Cambodia News/

កណ្តាល (២៦ មិនា ២០១៤) ៖  កាលពីវេលាម៉ោង ៦និង០០នាទីល្ងាចថ្ងៃទី២៥ ខែមីនា ស្រ្តីម្នាក់ បាន​មក រក គ្រូទាយ ដើម្បី​កាត់ប្រជ្រុយ ខណៈទៅ យូរពេក ធ្ចើឲ្យម្តាយជនរងគ្រោះ តាមរក ឃើញគ្រូទាយ កំពុង តែ  រំលោភ​កូន​ស្រី របស់ខ្លួន ក្នុងផ្ទះឈ្មោះ សុទ្ធ សុផា ភូមិក្រូច ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល​ក៏ រត់​ទៅ​ប្តឹង​នគរបាល ឲ្យឃាត់ខ្លួនតែម្តង ។

Hong-0497នគ​របា​លបានឲ្យ​ដឹងថា ជ​នសង្ស័​យមានឈ្មោះ វ៉ា​ន់ មាឃ ​ភេទ​ប្រុស ​អាយុ៤​២ឆ្នាំ​ មាន​មុ​ខរ​ប​រ​ជា​គ្រូ​ទា​យ​កា​ត់​ប្រ​ជ្រុយ រ​ស់នៅ ​ភូមិរកា​ ឃុំរកា ​ស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល រី​ឯជ​នរងគ្រោះវិញ​មាន​ ឈ្មោះ ​ម.​ស.ល អាយុ​៣២ឆ្នាំ មា​នមុខរបរ​ ជាកម្មការិនីរោ​ងចក្រ រស់​នៅក្នុងភូ​មិ ​ឃុំកើត​ហេតុ ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​នារីងគ្រោះបានឲ្យ​ដឹង​ថា មុនពេលកើតហេតុ នារីរងគ្រោះបានទៅជួប គ្រូ​ទា​យ​កា​ត់ប្រ​​ជ្រុ​យ ដើម្បី​ឲ្យគ្រូទាយ ជួយបង្កើនស្នេហ៍ ព្រោះនាងជាស្រ្តីមេម៉ាយ ២ដង មកហើយ ដោយទៅ​ជួបនៅ​ផ្ទះ​ ​រ​ប​ស់មិត្តភក្តិនារី រងគ្រោះ ​ដែលនៅជិតផ្ទះគ្រូកាត់​ប្រ​ជ្រុ​យនោះ លុះពេល​ទៅដល់ បាន​ជួប​លោ​ក​គ្រូ​ ​កា​ត់​ប្រ​ជ្រុ​យ​ ​ហើ​យ​ ​លោ​ក​គ្រូ​ ​បាន​ប្រា​ប់​ឲ្យ​នា​រី​រ​​ងគ្រោះ​ ស្រា​ត​ខោ​អា​វ​ទាំ​ង​អ​ស់​ រួចហើ​យលោ​ក​គ្រូ​ ធ្វើ​ស​ក​ម្ម​ភា​ព​ ​ប​ញ្ចូ​ល​ ​ម​ន្ត​អា​គ​ម​។

រីឯម្តាយ របស់នារីគ្រោះ ពេលដែលបាត់ កូនស្រី យូរពេកក៏បាន ដើរមករកមើល ដោយដឹងថា កូ​នស្រី​នៅ​ផ្ទះ​​រ​ប​ស់​មិត្ត​​ភក្តិ លុះពេលមកដល់ ស្រាប់ តែឃើញ​ កំពុង តែ  រំលោភកូនស្រី របស់ខ្លួ​ន​ក៏​រ​​ត់​ម​ក​ប្តឹ​ង​ន​គរបាលប៉ុស្តិ៍ ឲ្យចុះទៅឃាត់ខ្លួនគ្រូទាយរូប នោះតែម្តងទៅ ។

បច្ចុប្បន្នជនសង្ស័យ ឃុំឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកកណ្តាលស្ទឹង ដើម្បី​ធ្វើ​កា​រសា​ក​​ ​សួ​រ​ប​ន្ថែ​មនិងកសាងសំណុំរឿ​ង ​បញ្ជូន​មក​កាន់​ស្នងកា​រ ដ្ឋានចាត់ការបន្ត ទៅតាមផ្លូវច្បាប់ ៕

Related Articles

Back to top button
Close
Close