ឃើញ​ប្រពន្ធ​គេ​ស្លៀក​ខ្លី​ចេញ​សាច់​ភ្លៅ​ស​ខ្ចី​​ទ្រាំ​មិន​បាន​​ជិះ​ម៉ូតូ​ទៅ​ស្ទាប​ជាប់​ខ្នោះ​ប៉ូលិស​

ភ្នំពេញ ៖ នៅ វេលាម៉ោង ៨យប់ថ្ងៃទី២៩ វិច្ឆិកា នៅចំណុចស្តុបជលផល តាមមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន យុវជន៣នាក់ ជិះម៉ូតូមកលេងបុណ្យអុំទូក ឃើញស្រ្តីម្នាក់ ស្លៀកខ្លី បញ្ចេញសាច់ភ្លៅសខ្ចី ទ្រាំមិនបាន ជិះម៉ូតូទៅស្ទាបអង្អែល ត្រូវប៉ូលិសឃាត់ខ្លួនបានម្នាក់ រត់គេចខ្លួន ២នាក់ ជាប់ចោទពីបទឆក់ខ្សែក និងបៀតបៀនកេរខ្មាស់ប្រពន្ធរបស់គេ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់បាននោះ មានឈ្មោះ យន់ កុសល អាយុ ២០ឆ្នាំ មុខរបរជាអ្នកមើលថែសត្វទា មានទីលំនៅភូមិខ្សោង ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឲ្យដឹងថា ពួកគេមានគ្នា ៣នាក់ មានឈ្មោះ នុយ អាយុ១៨ឆ្នាំ និងឈ្មោះ ប៉េ អាយុ២០ឆ្នាំ រួមទាំងរូបគេ បានជិះម៉ូតូសេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ។

បុរសជាប្តីមានឈ្មោះ ជា ហុង អាយុ ៣១ឆ្នាំ ជាជាងកាត់សក់ ស្នាក់នៅផ្ទះលេខ 37E1 សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក និងប្រពន្ធឈ្មោះ ចាន់ ធី អាយុ ២៣ឆ្នាំ ។ បុរសជាប្តីបានដាក់ពាក្យចោទប្រកាន់យុវជនបង្កទាំង៣ នាក់ ពីបទឆក់ខ្សែប្រពន្ធរបស់គាត់ ទម្ងន់២ជី តែមិនមានសម្រេច និងបៀនបៀតកេរខ្មាស បច្ចុប្បន្ន ជនល្មើសត្រូវឃាត់ខ្លួនរួមជាមួយម៉ូតូសេ១២៥៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close