ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រូសារ​មិន​ទាន់​រឹង​មាំ

លោកស្រី គា សុផល មេធាវី មក ពី អង្គការ អាដហុក បាន មាន ប្រសាស ន៍នៅក្នុងវគ្គ

ដោយ កញ្ញា ផល សុវណ្ណវត្តី

ភ្នំពេញ៖ មន្ត្រី​អ្នក​ច្បាប់​ប្រចាំ​អង្គការ​អាដហុកកាល​ពី​ពេលថ្មីៗនេះ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កា​សែត​និង​ក្រុម​និសិត្ស​សារព័ត៌មានថា ទាំង​អស់​១៥នាក់ អំពី​ការ​អនុវត្ត​ច្បាប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ថា ការ​អនុវត្តន៍​ច្បាប់​ទាក់ទិន​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ​ទេ។

ថ្លែងនៅក្នុង​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី «ការ​ស្វែង​រក​ការ​គាំ​ទ្រ​លើ​ការ​បង្រ្កាប​អំពើ​ហិង្សា​ក្នុង​គ្រួសារ​តាម​រយៈ​សារ​ព័ត៍មាន​បែប​ចាស់​និង​បែប​ថ្មី​» នាព្រឹក​ថ្ងៃ​ទី​ ១៦ ខែ​មករា ឆ្នាំ​២០១១២ កន្លងមកក្នុងរាជធានីភ្នំពេញ លោកស្រី គា សុផល មេធាវី​មក​ពី​អង្គការ​អាដហុក បាន​មាន​ប្រសាស​ន៍ថា ការ​អនុវត្ត​ច្បាប់​ស្តី​អំ​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​ពុំ​ទាន់​បាន​ល្អ​នៅ​ឡើយ​»។

លោក​ស្រី​បាន​បញ្ជាក់ថា ភាព​ខ្វះ​ចន្លោះ​នៃ​ការ​អនុវត្តន៍​ច្បាប់​នេះ​គឺ​បណ្តាល​មក​ពី​មាន​មន្ត្រី​ភូមិឃុំ​មួយ​ចំនួន​តូច​​ដែល​ជាអ្នក​អនុវត្តន៍​ច្បាប់​នេះ តែង​គិត​ថា​ការ​មិន​ចុះ​សំ​រុង​នៃ​សមាជិក​គ្រួសារ ឬ​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​នៅក្នុង​គ្រួសារ​ណា​មួយ​នោះ វា​គឺ​ជា​រឿង​ផ្ទៃក្នុងរបស់​គ្រួសារ​គេ។

លោកស្រីបន្តថា ចំណុចមួយទៀតគឺ​បណ្តាល​មក​ពី​ប្រ​ជា​ពល​រដ្ឋ​ខ្លួន​ឯង​ផ្ទាល់​មិន​បាន​ដឹង​ឬ​មិន​បាន​យល់​ច្បាស់​អំ​ពី​ច្បាប់​នេះ ហើយ​មិន​បាន​ដឹង​ថា​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ក្នុងគ្រួសារ​ជា​អំពើ​ខុស​ច្បាប់ ខណៈដែលការ​ផ្សព្វ​​ផ្សាយ​​ពី​ច្បាប់​នេះ​មិន​ទាន់​ទូលំ​ទូលាយ។

លោក​ស្រី​បាន​ប្រៀប​ធៀប​របាយការណ៍​ប្រ​ចាំ​ឆ្នាំ​២០១១​របស់​ក្រសួង​កិច្ចការ​នារី​ទៅ​នឹង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១១ របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ស្តី​ពី​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយលោកស្រីអះអាងថា របាយការណ៍​របស់​ក្រសួង​កិច្ចការបាន​បង្ហាញ​ពី​ការ​ថយ​ចុះ​ច្រើននៃការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក្នុង​ឆ្នាំ​ខណៈ​​ដែល​របាយការណ៍របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​បង្ហាញ​ថា​នៅ​តែ​ជា​ការ​ព្រួយ​បារម្ភ។

លោកស្រី គា សុផល បញ្ជាក់ថា របាយការណ៍​ខុស​គ្នា​បែបនេះ ទំនងជាដោយ​សា​តែ​មាន​ការប្រលង​ប្រណាំង​ការ​​អនុវត្តន៍​គោលនយោ​បាយភូមិ​ឃុំ​មាន​សុវត្ថិភាព ដែលអាចនាំឲ្យអាជ្ញាធរ​ភូមិ​ឃុំ​នីមួយៗ​ផ្តល់​របាយការណ៍​មិនពិតខ្លះពី​ចំនូន​ច្រើន​ឲ្យ​មក​នូវ​ចំនួន​តិច ដោយ​សារ​មិន​ចង់​បង្ហាញ​ពី​ភាព​កំ​សោយ​របស់​ខ្លួន​ និងខ្លាច​ថ្នាក់​លើបន្ទោស។

បច្ចុប្បន្ន ក្រសួងកិច្ចការនារី និងបណ្តារ​អង្គការ​ជា​ច្រើន ព្រមទាំង​បណ្តាញ​សារព័ត៌មាន​​បែប​ចាស់​និង​បែប​ថ្មី បាន​នឹង​កំពុង​ខិតខំធ្វើ​ការ​ផ្សព្វផ្សាយពីការ​ទប់​ស្កាត់​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ។

ប្រទេសកម្ពុជាមានច្បាប់ស្តី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែលច្បាប់បានចូលជាធរមានកាលពី​ឆ្នាំ​២០០៥ ។

Leave a Response