ក្រឡាប់​រថយន្ត​ដឹក​កម្មករ​ រង​របួស​ធ្ងន់​ស្រាល ​២៨​នាក់​​

សារព័ត៌មាន​​ Cambodia News/

កំពង់ស្ពឺ (០៣ សីហា ២០១៦) ៖ នាវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយ​រថ​យន្ត​ដឹកកម្មករ-កម្មការនី បានក្រឡាប់ បណ្តាលឲ្យជះមនុស្សចេញពីរថយន្ត ដេកស្តូកស្តឹងពេញផ្លូវ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៥១ ឋិតនៅភូមិភ្នំតូច ឃុំ-ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមប្រពភព័ត៌មានបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A 3787 ដឹកកម្មករ-កម្មការនីចំនួន៤០នាក់ បាន​បើក​បរ​យ៉ាង​លឿន ​លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតក្រឡាប់ ជះមនុស្សមកលើផ្លូវតែម្តង។ មានកម្មករចំនួន២០នាក់បានរងរបួស ក្នុង​នោះ៨​នាក់​របួស​ធ្ងន់​ត្រូវ​បាន​ដឹក​យកទៅកាន់មន្ទីរពេទ្យ និងគ្លីនិកនៅជិតៗនោះ។

Capture2

 

Related Articles

Back to top button
Close
Close