គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២​ ខែសីហា​ គ្មាន​អ្នក​ស្លាប់ ​របួសធ្ងន់​ស្រាល​១៦​នាក់​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៣ សីហា ២០១៦) ៖ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក ( យប់ ៣លើក ) មិនបណ្តាលអោយមានមនុស្សស្លាប់នោះទេ ប៉ុន្តែរងរបួសធ្ងន់ ១១នាក់ ( ស្រី ៣នាក់ ) និងរបួសស្រាល ៥នាក់ ( ស្រី ១នាក់ ) ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២១គ្រឿង រួមមាន ម៉ូតូ ចំនួន ១៤គ្រឿង រថយន្តធុនតូច ចំនួន ៤គ្រឿង រថយន្តធុនធំ ចំនួន ២គ្រឿង និងយានផ្សេងៗ ចំនួន ១គ្រឿង ។ 

មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក ,ស្រវឹង ១លើក, ប្រជែងគ្រោះថ្នាក់ ២លើក ,មិនប្រកាន់ស្តាំ ១លើក, បត់គ្រោះថ្នាក់ ១លើក និងមិនគោរពសិទ្ធិ ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៤នាក់ ( យប់ ៤នាក់ ) ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

1

 

Related Articles

Back to top button
Close
Close