ស្លាប់ ​៦​នាក់ ​របួសធ្ង​ន់​​ស្រាល ​៤​នាក់​​ក្នុង​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ម្សិល​មិញ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (១១ វិខ្ឆិកា ២០១៦) ៖ ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក (​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ របួសធ្ងន់​៤​នាក់​។នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ដ សរុប​ចំនួន​១២​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៥​គ្រឿង​, រថយន្ដ​ធុន​តូច​៥​គ្រឿង​, រថយន្ដ​ធុន​ធំ​ចំនួន​២​គ្រឿង និង​អ្នក​ថ្មើរជើង​១​នាក់ ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​២​លើក​, បត់​គ្រោះថ្នាក់​១​លើក​, ប្រជែង​២​លើក​, កត្តា​យានយន្ដ ១​លើក និង​ស្រវឹង​២​លើក​៕

2

Related Articles

Back to top button
Close
Close