គង់ ​វង្ស​យ៉ាទី​ ចង់​ពង្រីក​ឥទ្ធិពល​នៅ​ CTN ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០១ មេសា ២០១៤) ៖ តារាសម្តែង និងជាពិធីការិនី ក្នុងកម្មវិធី “រាត្រីកំសាន្ត” របស់​បណ្តាញ​ស្ថានីយ ទូរស្សន៍​CTN ​កញ្ញា គង់ វង្សយ៉ាទី ថ្មីៗនេះ មានការលួចបង្ហើបថា នាង​មាន​ខ្នង​បុរស ជាបង្អែកម្នាក់ បានរួមចំណែកជ្រោមជ្រែង ការងារ​សិល្បៈ ឲ្យនាង បាន​ល្បី​ឈ្មោះ​រហូត​ដល់ បច្ចុប្បន្ន និងធ្វើឲ្យអ្នកនៅក្បែរខ្លួន មិនហ៊ានប៉ះពាល់។

130228_28b (1)បើ​តាមប្រភព ពីរង្វង់អ្នកសិល្បៈ បាននិយាយខ្សឹបខ្សៀវគ្នាថា ការល្បីឈ្មោះរបស់ សម្តែងរាង តូចច្រឡឹង កញ្ញា គង់ វង្សយ៉ាទី មកដល់សព្វថ្ងៃនេះ ដោយសារតែនាងមាន ទេពកោសល្យ និងសមត្ថភាពសម្តែង។មិនតែប៉ុណ្ណោះ តារាស្រី គង់ វង្សយ៉ាទី ក៏មានខ្នងបង្អែក សម្រាប់ជួយលើកតម្កើង ឲ្យមានភាពល្បីល្បាញ រហូតចូលខ្លួនគ្រងតំណែង ជាពិធី ការិនីក្នុង ទូរទស្សន៍ ដ៏ពេញនិយមមួយនេះ ទៀតផង។

ប្រភព​បានបន្តថា បុរសដែលមានយសស័ក្តិធំ នៅពីក្រោយការល្បីរបស់កញ្ញា គង់ វង្សយ៉ាទី ម្នាក់នោះ គឺមានការ រាប់​អាន​ជិត​ដិត ជាមួយនឹងនាង តែអ្នកខ្លះសង្ស័យថា បុរសខាងលើអាចជាម្ចាស់ បេះដូងរបស់ យ៉ាទី ក៏ថាបាន។ ម្យ៉ាងទៀតបុរសរូបនេះ ក៏ជាអ្នករួមចំណែកជ្រោមជ្រែង ការងារជាពិធីការិនី របស់នាង ក្នុងកម្មវិធី “រាត្រីកំសាន្ត” នៃស្ថានីយទូរទស្សន៍ CTN។

ទន្ទឹមនឹងគ្នានេះក៏មានប្រភពខ្លះ លើកឡើងថា យ៉ាទី តែងទទួលបានការយកចិត្ត ទុកដាក់ និងផ្តល់កម្លាំងចិត្តជា ពិសេស ខណៈ​ការងាររបស់នាង មានភាពខ្វះចន្លោះត្រង់ចំណុច ណាមួយនោះ។ ចំណែក អ្នកសិល្បៈរួមអាជីព ក៏ហាក់ដូចជាមិនសូវ ហ៊ាននិយាយស្តី ប៉ះពាល់ដល់នាងដែរ។ គង់ វង្សយ៉ាទី ជាអ្នកសិល្បៈ ដ៏មានសំណាងម្នាក់ អាចឈរជើងរឹងមាំ ក្នុង​កិច្ច​ការ​ដែល ​នាងមិនសូវ មានភាពប៉ិនប្រសព្វដូចការសម្តែង ៕

1354

Related Articles

Back to top button
Close
Close